កីឡាករ Usain Bolt ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ IAAF World Championships in Athletics

កីឡាករ Usain Bolt ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ IAAF World Championships in Athletics  កីឡាករសញ្ជាតិ ចាម៉ៃការ វ័យ២៩ឆ្នាំ បានឈ្នះមេដាយមាសពិភពលោកដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងប្រភេទរត់ចម្ងាយ ១០០ ម៉ែត្រដោយប្រើថេរវេលា ៩.៧៩ វិនាទី។ ក្រោយការឈ្នះមេដាយមាសពិភពលោក កីឡាករ Usain Bolt បានប្រាប់ថា៖ “បន្ទាប់ពីជាពីរបួស ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរច្រើន ព្រោះក្នុងរយៈពេលកន្លងមកពិតជាលំបាកណាស់សម្រាប់ខ្ញុំ”។  កីឡាកររូបនេះបានបន្តថា៖ “សម្រាប់ខ្ញុំមកដល់ការប្រកួតលំដាប់ពិភពលោកបែបនេះព្រមទាំងអាចការពារមេដាយមាសបាននេះពិតជាអារម្មណ៍មួយដ៏អស្ចារ្យ។ ខ្ញុំគិតថានេះជាការប្រកួតមួយដែលលំបាកសម្រាប់ខ្ញុំ បន្ទាប់ពីខ្ញុំបានឆ្លងកាត់រឿងជាច្រើន។”

_85148802_bolt

អត្ថបទ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ