វៀតណាម ទទួលបានសិទ្ធិទៅប្រកួត FIFA U-20 World Cup 2017 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន!

បារ៉ែន៖ ក្រុម U-19 វៀតណាម ដែលកំពុងតែចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFC U-19 Championship Bahrain 2016 នៅប្រទេសបារ៉ែននោះ បានបង្កើតនូវភាពភ្ញាក់ផ្អើលខ្លាំងនៅក្នុងពិភពបាល់ទាត់ទ្វីបអាសុី ក្រោយពីពួកគេទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ជាពិសេសបានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយជោគជ័យបន្ទាប់ពីបានផ្តួលក្រុមម្ចាស់ផ្ទះបារ៉ែនក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យទី២៣ ខែតុលា រួចមក។ មិនត្រឹមតែប៉ុណ្ណោះ ជ័យជម្នះនេះបានរុញឱ្យក្រុមវៀតណាមទទួលបានសិទ្ធិក្នុងការទៅចូលរួមប្រកួត FIFA U-20 World Cup Korea Republic 2017 ដោយស្វ័យប្រវត្តិជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនថែមទៀតផង។

 vie_rejoice

លោក Hoang Anh Tuan គ្រូបង្វឹកក្រុមវៀមណាមបានលើកឡើងថា៖ «នេះគឺពិតជាប្រវត្តិសាស្ត្រដ៏ធំមួយនៅក្នុងវិស័យបាល់ទាត់វៀតណាម ខ្ញុំពិតជាមានក្តីរីករាយ និងមានមោទភាពយ៉ាងខ្លាំង ហើយនេះគឺជាលទ្ធផលដែលបានកើតចេញពីអ្វីដែលយើងបានរៀបចំទុកជាយូរមកហើយ។ យើងបានចំណាយពេលយូរណាស់ដើម្បីកសាងថាមពល និងផ្លូវចិត្ត ហេតុនេះហើយទើបយើងអាចទទួលបានជ័យជម្នះមួយដែលពោរពេញដោយស្មារតីប្រយុទ្ធដ៏ខ្លាំងក្លាបែបនេះ!»

bhr_vie_2

 សូមបញ្ជាក់ថា ក្រុម U-19 ជម្រើសជាតិវៀតណាម និងថៃ គឺជាក្រុមតែ ២ គត់នៅក្នុងតំបន់អាស៊ានដែលទទួលបានសិទ្ធិចូលរួមក្នុងការប្រកួតដណ្តើមពានរង្វាន់ AFC U-19 Championship Bahrain 2016 ដែលជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំមួយនៅក្នុងតំបន់អាសុីសម្រាប់ក្របខណ្ឌយុវជនអាយុក្រោម ១៩ ឆ្នាំ ក៏ប៉ុន្តែនៅពេលនេះក្រុមជម្រើសជាតិថៃបានជ្រុះចេញពីការប្រកួតនេះហើយក្រោយពីទទួលបរាជ័យទាំង ៣ លើកជាប់ៗគ្នារួចមក៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ