ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក ខេម នោះបានធ្វើឲ្យឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជាខឹងសម្បារព្រមទាំងបានធ្វើលិខិតទៅក្រសួងវប្បធម៌ឲ្យជួយពិនិត្យមើលខ្លឹមសារនៃបទចម្រៀងដែលមានន័យមើលងាយដល់អ្នកប្រដាល់នេះថែមទៀតផង ។

photo_2016-09-06_11-13-38 [800x600]

ចម្រៀងដែលមានចំណងជើងថាជីវិតអ្នកប្រដាល់នេះយកតាមលំនាំបទជ្រោះអូយ៉ាដាវ របស់អ្នកស្រីរស់ សេរីសុទ្ធា  ប៉ុន្តែបទចម្រៀងនេះមិនទាន់ចេញលក់នៅឡើយទេតែគេបានរកឃើញនៅក្នុង Youtube ហើយម្ដងម្កាលលោក ខេម បានយកបទចម្រៀងនេះទៅច្រៀងឡង់សេតាមស្ថាននីយ៍ទូរទស្សន៍នានាផងដែរ ។

14686151_1163004080437223_56149890_n

ឧត្តមសេនីយ៍ឯកតែម ម៉ឺន បានមានប្រសាសន៍ថាត្រង់ឃ្លាដែលថា៖ ដូចសត្វតិរច្ឆានត្រូវគេវាយដំ និងឈឺហួសប្រមាណ… ពាក្យត្រូវគេវាយដំគឺជាការមើលងាយដល់អ្នកប្រដាល់ ។ លោកពន្យល់ថាកន្លងមកមានបទចម្រៀងមួយបទមានចំណងជើងថា«បេះដូងអ្នកប្រដាល់»ដែលមានន័យល្អលើកស្ទួយដល់អ្នកប្រដាល់សហព័ន្ធមិនដែលខឹងសម្បារទេ ។

14694790_1160957393975225_1231776725_n

ប្រធានសហព័ន្ធរូបនេះពន្យល់ថា ប្រដាល់គឺជាកីឡាហើយកីឡាគឺជាការប្រកួត កីឡាគឺមិត្តភាព អ្នកកីឡាក៏មិនមែនជាសត្វតិរច្ឆាននោះឡើយ ។ ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌ក៏បានចាត់ទុកថាបទនេះធ្វើឲ្យប៉ះពាល់ដល់វិស័យកីឡាប្រដាល់ជាតិទាំងមូលដែរ ។ ជាងនេះទៅទៀត ក្រសួងវប្បធម៌សម្រេចចាត់វិធានការណ៍ចំនួន ៦ចំណុចចំពោះផលិតកម្មនេះរួមមាន៖

ចំនុចទី១៖ គឺព្រមានចុងក្រោយដល់ផលិតកម្មថោនឲ្យឈប់រំលោភបំពានលើច្បាប់សិទ្ធិអ្នកនិពន្ធ  និងសិទ្ធិប្រហាក់ប្រហែល ។

ចំនុចទី២៖ ហាមមិនឲ្យផលិតកម្មថោនអ៊ិនធឺធេនមេនបន្តធ្វើការចែកផ្សាយបទចម្រៀងជីវិយអ្នកប្រដាល់តាមគ្រប់រូបភាព និង គ្រប់មធ្យោបាយ និងដកបទចម្រៀងនេះចេញពី Youtube ផ្លូវការរបស់ផលិតកម្មថោនអ៊ីនធឺធេនមេន។

ចំនុចទី៣៖ ហាមមិនឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងវិទ្យុ និងទូរទស្សន៍យកបទចម្រៀងនេះទៅចាក់ផ្សាយ ។

ចំនុចទី៤៖ ហាមមិនឲ្យអ្នកចម្រៀង ខេម ឬ អ្នកចម្រៀងដទៃទៀតយកបទចម្រៀងនេះទៅច្រៀងក្នុងវេទិកាប្រគំតន្រ្តី និងគ្រប់វេទិកាដទៃផ្សេងៗទៀត ។

ចំនុចទី៥៖ ហាមមិនឲ្យផលិតកម្មថោនអ៊ិនធឺធេនមេនយកបទចម្រៀងនេះទៅផលិតជាខារាអូខេ ឬ ជាចម្រៀងកាយវិការឡើយ ។

ចំនុចទី៦៖ បង្គាប់ឲ្យផលិតកម្មថោនអ៊ិនធឺធេនមេនធ្វើលិខិតសុំទោសជាសាធារណៈជូនចំពោះសហព័ន្ធកីឡាប្រដាល់កម្ពុជា ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ