Bundesliga: លទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ៨

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេស អាល្លឺម៉ង់ Germany Bundesliga សប្តាហ៍ទី ៨ នេះក្លឹបការពារដំណែងជើងឯក Bayern Munich បានយកឈ្នះលើក្លឹប Monchengladbach ក្នុងលទ្ធផល ២-០ បន្ទាប់ពីធ្វើការប្រកួតស្មើគ្នាជាមួយក្លឹប Frankfurt ក្នុងលទ្ធផល ២-២ កាលពីសប្តាហ៍មុន។

ចំណែកឯការប្រកួតរវាងក្លឹប Levekusen ដែលត្រូវបើកកីឡដ្ឋានរបស់ខ្លួនក្នុងសប្តាហ៍នេះដើម្បីទទួលក្រុមភ្ញៀវ Hoffenheim ដែលជាការប្រកួតធំប្រចាំសប្តាហ៍នេះ លទ្ធផលចុងក្រោយក្រុមម្ចាស់ផ្ទះទទួលបរាជ័យក្នុងលទ្ធផល ៣-០។

រីឯក្លឹប Frankfurt បានយកឈ្នះលើក្លឹប Hamburg ក្នុងលទ្ធផល ៣-០ ស្របពេលដែលក្លឹប Werder Bremen ទទួលបរាជ័យក្រោមថ្វីដៃរបស់ក្លឹប RB Leipzig ក្នុងលទ្ធផល ៣-១។ រីឯក្លឹប Dortmun ក៏បានត្រឹមស្មើគ្នាជាមួយក្លឹប Ingolstadt 04 ក្នុងលទ្ធផល ៣-៣ ផងដែរ។

ក្រោយការប្រកួតសប្តាហ៍ទី ៨ បានបញ្ចប់យើងឃើញថាក្លឹបការពារដំណែងជើងឯក Bayern Munich បន្តឈនៅកំពូលតារាងពិន្ទុសរុបដោយមាន ២០ ពិន្ទុ ខណៈក្លឹប RB Leipzig ឡើងមកឈនៅលេខ ២ មាន ១៨ ពិន្ទុ និងក្លឹប Hertha Berlin ឈលេខ ៣ មាន ១៧ ពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុក្រោយការប្រកួតសប្តាហ៍ទី ៨ ទាំងមូល៕

week-8

screen-shot-2016-10-24-at-10-18-50-am

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ