ហង្សក្រហម Liverpool ឡើងមកឈលេខ ២ នៅតារាងពិន្ទុ Premier League

ក្លឹបហង្សក្រហម Liverpool បានយកឈ្នះលើក្លឹប West Brom ក្នុងលទ្ធផល ២-១ ដើម្បីឡើងមកឈនៅលេខ ២ នៃតារាងពិន្ទុសរុបបណ្តោះអាសន្ននៃលីកកំពូលនៃប្រទេសអង់គ្លេស Premier League។

14732156_10154785553622573_8008751326091221335_n

ក្រោមការដឹកនាំរបស់លោក Jurgen Klopp ក្លឹបហងក្រហម Liverpool នៅរដូវកាលនេះបានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះជាមួយនឹងគ្របគ្រងការប្រកួតទាំងមូលនៅកីឡដ្ឋាន Anfield កាលពីយប់មិញខណៈកីឡាករ Sadio Mane រកបានគ្រាប់បាល់នាំមុខឲ្យក្លឹបបន្ទាប់ពីការបញ្ជូនបាល់ដល់ល្អរបស់កីឡាករសញ្ជាតិ ប្រ៊េស៊ីល Roberto Firmino នៅនាទីទី ២០។

ក្រោយមកនៅនាទីទី ៣៥ កីឡាករឆ្នើម Philippe Coutinho រកបានគ្រាប់បាល់ទី ២ នាំមុខឲ្យក្លឹបបានសម្រេចបន្ទាប់ពីកំហុសរបស់ខ្សែការពារ Gareth McAuley។

ជ័យជម្នះនៅក្នុងការប្រកួតកាលពីយប់មិញនេះជួយឲ្យក្លឹបហង្សក្រហម Liverpool ឡើងមកឈនៅលេខ ២ បណ្តោះអាសន្នដែលមាន ២០ ពិន្ទុស្មើគ្នាជាមួយនឹងក្លឹប Arsenal ដែលឈនៅលេខ ១ ក្រោយការប្រកួត ៩ ប្រកួត។

screen-shot-2016-10-23-at-12-18-25-pm

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ