ទីលានសូហ្វតិន្នីសស្តង់ដារអន្តរជាតិ ចាប់ផ្តើមសាងសង់ហើយដើម្បីត្រៀមទទួលព្រឹត្តិការណ៍ធំឆ្នាំក្រោយ

ភ្នំពេញ៖ ទីលានកីឡាសូហ្វតឺន្នីសចំនួន ២កន្លែងជាប់គ្នា ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណជាង ៣សែន ៦ម៉ឺនដុល្លារ នោះកំពុងតែដំណើរការសាងសងហើយ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

14805617_1319593174718156_786636750_n

អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាលោក ជា ប៊ុនហេង បានឲ្យដឹងថា ការឈានដល់ការសម្រេចសាងសង់ទីលាននេះ គឺក្រសួងអប់រំ យុវ ជន និងកីឡាទទួលស្គាល់រួចហើយ។ ដំបូងសហព័ន្ធគ្រោងមិនដល់៣សែន ដុល្លារទេ ក៏ប៉ុន្តែក្រោយមកដើម្បីឲ្យសំណង់នេះមានកម្រិតគុណភាពស្តង់ដារគឺយើងបានបង្កើនដល់គម្រោងចំណាយរហូតជាង ៣សែន ៦ម៉ឺនដុល្លារ ។

14800851_1319593221384818_1964303356_n

ទំហំសរុបនៃទីលានរាប់ទាំង ការិយាល័យកណ្តាលសម្រាប់ផ្នែករដ្ឋបាលបូកទាំងទីលាន២ផងនោះគឺមានបណ្តោយ១០០ម៉ែត្រទទឹង៤០ម៉ែត្រ។ ដោយសមាគមវាយកូនបាល់ស្ម័គ្រចិត្តកូរ៉េ K.T.A និងសហព័ន្ធកីឡាសូហ្វ តិន្នីសកម្ពុជាបានសម្រេចចុះហត្ថលេខា លើកិច្ចព្រមព្រៀងសាងសង់ទីលានសូហ្វតិន្នីសស្តង់ដារថ្មីចំនួន២ក្នុងបរិវេណពហុកីឡដ្ឋានជាតិ។

14794139_1319593178051489_1590237979_n

លោកសង្កត់ធ្ងន់ថា ទីលានសូហ្វតឺន្នីសដែលគ្រោងសាងសង់នេះពុំមែនបម្រើឲ្យតែវិស័យកីឡាសូហ្វតឺន្នីសមួយ មុខនោះទេ តែវានឹងជាទីកន្លែងដែលប្រមូលផ្តុំវិស័យកីឡាយុទ្ធសិល្ប៏កូរ៉េកម្ពុជាទាំង ១២ប្រភេទផងដែរ ដូចជា ល្បុក្កតោ ជាដើម ។ ទីលានសូហ្វតឺន្នីសថ្មីនេះនឹងរួចរាល់នៅឆ្នាំ២០១៧ ស្របពេលដែលកីឡាប្រភេទនេះបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះជើងឯកអាស៊ីនោះ៕

14793659_1319593218051485_1698979266_n

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ