ជើងខ្លាំង កែវ រំចង់ នឹងចេញទៅប្រកួតនៅស្រុកបារាំងថ្ងៃស្អែកនេះហើយ!

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានឲ្យដឹងថានៅថ្ងៃទី២៣ ខែតុលាស្អែកនេះអ្នកប្រដាល់ជើងខ្លាំងកម្ពុជាកែវ រំចង់ នឹងចេញដំណើរទៅកាន់រដ្ឋធានីប៉ារីសហើយដើម្បីប្រកួតជាមួយជើងខ្លាំងបារាំង Morgan Adrar។

14192639_1841353916093296_6233094107888459859_n

ឯកឧត្តមបានបញ្ជាក់ថា ការចេញដំណើរទៅនេះគឺស្ថិតនៅក្រោមការរៀបចំរបស់សហព័ន្ធប្រដាល់គុនខ្មែរនៅប្រទេសបារាំងដែលមានលោកមៀម ស៊ីសារ៉ាជាប្រធាន ប៉ុន្តែនេះមិនមែនជាការប្រកួតដណ្ដើមខ្សែក្រវាត់នោះទេពោលគឺវាជាការប្រកួតមិត្តភាពរវាងអ្នកខ្លាំងនៅស្រុកបារាំងជាមួយអ្នកខ្លាំងរបស់កម្ពុជាសម្រាប់ប្រភេទទម្ងន់ ៦៩គីឡូក្រាមដូចគ្នា ខណៈដែលអ្នកប្រដាល់ទាំង ២ រូបនេះពុំធ្លាប់ប្រកួតគ្នាទេពីមុនមក ហើយ រំចង់ គឺជាអ្នកប្រដាល់ចិត្តធំមួយរូប ចំណែកឯ Morgan Adrar ក៏ពូកែកែង និងជង្គង់ ព្រមទាំងកណ្ដាប់ដៃដែលអាចនិយាយបានថាមានជំនាញមិនចាញ់កែវ រំចង់នោះទេ។

14199220_270532616673046_6421970429421730953_n

សូមបញ្ជាក់ថា គូប្រកួតរបស់កែវ រំចង់់ គឺ Morgan Adrar មានសញ្ជាតិបារាំង និងកំពុងគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់ ៤ ស្ថាប័នគឺ WBC Muay Thai world championship, WMC Muay Thai (Europe) championship, WBCMuay Thai (Europe) championship, និង WFC Muay Thai (Europe) championship ដោយមានប្រវត្តិប្រកួត ៥៤ដងក្នុងនោះឈ្នះ ៤៥ដងផងដែរ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ