លោកគ្រូ Lee សារភាពថា លោកពិបាកនឹងកែប្រែទម្លាប់អាក្រក់របស់កីឡាករ!

ភ្នំពេញ៖ បើទោះបីជាក្រុមជម្រើសជាតិកម្ពុជាបានទទួលជោគជ័យក្នុងការឡើងទៅប្រកួតវគ្គជម្រុះពូលនៃពានរង្វាន់់ AFF Suzuki Cup 2016 ក៏ពិតមែន ប៉ុន្តែលោក Lee Tae Hoon គ្រូក្រុមបង្វឹកក្រុមជម្រើសជាតិបានសម្តែងនូវក្តីកង្វល់ក៏ដូចជាបានសារភាពថាលោកពិបាកនឹងកែប្រែទម្លាប់អាក្រក់ខ្លះៗរបស់កីឡាករដែលតែងតែកើតឡើងជារឿយនោះ។

14481863_1799433070294193_2388044046890906480_o

លោកបានលើកឡើងថា៖ «ការកែទម្លាប់អាក្រក់របស់កីឡាករគឺពិតជាពិបាកនឹងកែណាស់» សម្រាប់គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ ទម្លាប់អាក្រក់ដែលជាចំនុចត្រូវកែលម្អនោះគឺ កីឡាករកម្ពុជាតែងតែធ្វែសប្រហែសក្នុងការគ្រប់គ្រងបាល់ជាហេតុបណ្តាលឱ្យគូប្រកួតមានឱកាសវាយបកបាន ពោលគឺរាល់ពេលដែលកំពុងមានគ្រាប់បាល់នាំមុខនោះ កីឡាករទាំងអស់បែរជាទម្លាក់ទម្រង់លេង និងសូវផ្តោតលើការរារាំងគូប្រកួតនោះឡើយ។

13320453_1748135532090614_384290315981714678_o

នៅក្នុងការប្រកួតជាមួយក្រុមទីម័រកាលពីយប់មិញវិញ លោក Lee បានថ្លែងថា៖ «ក្នុងតង់ទីមួយ កីឡាករ សុខ សុវណ្ណ ,សឿយ វិសាល និងសំអឿន ពិដោ បានបង្កើតកំហុសធំជាហេតុបណ្តោយឱ្យគូប្រកួតមានឱកាសច្រើន  មួយវិញទៀតបន្ទាប់ពីយើងទាត់បញ្ចូលទីគេគ្រាប់ទីពីរហើយ កីឡាករមួយចំនួនចាប់ផ្ដើមលេងទម្លាក់ខ្លួន មិនសូវលេងតាមទម្រង់ធម្មតា ។ » យ៉ាងណាក៏ដោយលោកបានពោលយ៉ាងខ្លីថា៖ «ខ្ញុំសង្ឃឹមថា កីឡាករទាំងអស់នឹងព្យាយាមកែប្រែទម្លាប់អាក្រក់របស់ខ្លួន»៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ