៥ មុឺនដុល្លាររបស់សម្តេចតេជោត្រូវបានប្រគល់ដល់ជម្រើសជាតិភ្លាមៗក្រោយឈ្្នះទីម័រខាងកើត

ភ្នំពេញ៖ ក្រោយពីទទួលបានជ័យជម្នះលើក្រុមទីម័រខាងកើតក្នុងលទ្ធផល ៣-២ ដើម្បីទទួលបានសិទ្ធិឡើងទៅវគ្គចែកពូលនៃព្រឹត្តិការណ៍ AFF Suzuki Cup 2016 រួចមក ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក៏បានទទួលនូវកាដូលើកទឹកចិត្តចំនួន ៥មុឺនដុល្លារពីសម្តេចតេជោ ហ៊ុន សែន ផងដែរ។

fb_img_1476577605130

គួររំលឹកថា កាលពីបញ្ចប់ការប្រកួតបើកឆាកតាមរយៈការយកឈ្នះក្រុមជម្រើសជាតិឡាវ ២-១ ភ្លាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថានឹងផ្ដល់ប្រាក់រង្វាន់ចំនួន ៥ម៉ឺនដុល្លារដល់ក្រុមគោព្រៃកម្ពុជា ប្រសិនបើពួកគេអាចយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត និងក្រុមប្រ៊ុយណេបន្ដទៀត ។ បន្ថែមពីលើនេះ ក្នុងឱកាសប្រគល់ប្រាក់រង្វាន់នេះ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានផ្តល់បន្ថែមចំនួន ១មុឺន ៦ពាន់ដុល្លារទៀតផងដែរ។

14650215_1807540446150122_6733980325007356306_n

ដោយឡែកសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup 2016 វគ្គជម្រុះតាមពូលវិញនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ ហើយបើយោងតាមកាលវិភាគដែលបានគ្រោងទុក ក្រុមគោព្រៃកម្ពុជានឹងត្រូវប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិម៉ាឡេសុីនាថ្ងៃទី២០ ខែវិច្ឆិកា នៅពហុកីឡដ្ឋាន Thuwanna YTC Stadium នៃទីក្រុងយ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ