ជយោ! កម្ពុជាបានចូលដល់វគ្គចែកពូលពាន AFF Suzuki Cup 2016 ហើយក្រោយឈ្នះ ៣ ប្រកួតជាប់ៗគ្នា!

ភ្នំពេញ៖ នៅទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឆ្លងផុតវគ្គជម្រុះពាន AFF Suzuki Cup 2016 ដោយជោគជ័យហើយជាមួយនឹងការរក្សាបានកំណត់ត្រាឈ្នះទាំង ៣ប្រកួតជាប់ៗគ្នាតែម្តង ពោលគឺបានយកឈ្នះលើក្រុមជម្រើសជាតិឡាវ ២-១ ក្រោយមកបន្តឈ្នះប្រ៊ុយណេ ៣-០ ទៀត មុុុននឹងលត់ក្រុមទីម័រ ៣-២ នៅល្ងាចថ្ងៃទី២១ ខែតុលានេះ។

fb_img_1476577605130

នេះគឺជាអ្វីដែលក្រុមអ្នកគាំទ្រកម្ពុជាតែងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារដោយហេតុថា ក្រុមគោព្រៃខកខានមិនបានឡើងវគ្គជម្រុះតាមពូលតាំងតែពីឆ្នាំ២០១០ មកម្ល៉េះ។ យ៉ាងណាក៏ដោយ អ្វីដែលក្រុមកម្ពុជាត្រូវផ្តោតគិតបន្តទៀតនោះគឺការប្រកួតជាមួយបណ្តាក្រុមខ្លាំងៗមួយចំនួនទៀតនៅតំបន់អាសុីអាគ្នេយ៍ដែលស្ថិតនៅក្នុងពូល B ជាមួយគ្នាដូចជាក្រុមវៀតណាម ម៉ាឡេសុី និងមីយ៉ាន់ម៉ា។

cambodia-national-fooball-team

សម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup 2016 វគ្គជម្រុះតាមពូលនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ ហើយបើយោងតាមកាលវិភាគដែលបានគ្រោងទុក ក្រុមគោព្រៃកម្ពុជានឹងត្រូវប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិម៉ាឡេសុីនាថ្ងៃទី២០ ខែវិច្ឆិកា នៅពហុកីឡដ្ឋាន Thuwanna YTC Stadium នៃទីក្រុងយ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ