ព្រឹត្តិការណ៍ Sponsor Futsal Cup 2016 មណ្ឌលខេត្តកណ្ដាលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកហើយ

ភ្នំពេញ៖ ព្រឹត្តិការណ៍ Sponsor Futsal Cup រដូវកាលឆ្នាំ២០១៦ នឹងចាប់ផ្ដើមប្រកួតជម្រុះតាមមណ្ឌលហើយនៅថ្ងៃទី២២ ខែតុលាស្អែកនេះដោយផ្ដើមប្រកួតជម្រុះនៅមណ្ឌលខេត្តកណ្ដាលមុនគេ។ បន្ទាប់មកមណ្ឌលនីមួយៗត្រូវជ្រើសរើស ២ក្រុមដើម្បីឡើងមកលេងវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ។

14741839_1167677256636572_2025839098_n

លក្ខខណ្ឌនៃការប្រកួតនោះគឺ មានថិរវេលាប្រកួត ៣០នាទី និងចែកជាពីរវគ្គដោយក្នុងមួយវគ្គមាន១៥នាទី ហើយអនុញ្ញាត្តឱ្យក្រុមនីមួយៗសម្រាកនៅក្នុងវគ្គនីមួយៗមិនលើសពី ៥នាទី ។ សម្រាប់មណ្ឌលខេត្តកណ្ដាលដែលប្រកួតមុនគេនៅថ្ងៃទី២២ និង ២៣ ខែតុលានោះត្រូវធ្វើនៅទីលាន TN Sport នាក្រុងតាខ្មៅ ។

14797518_1167677013303263_1227387829_n

លោកសឹម សានត្រាន ដែលជាអ្នកគ្រប់គ្រងការប្រកួតនេះបានឲ្យដឹងថាមណ្ឌលខេត្តកណ្ដាល មានក្រុម Futsal ចំនួន ២២ក្រុមចូលរួម ។ ការប្រកួតនេះ អនុវត្តតាមរូបមន្តជម្រុះហើយបើក្រុមណាចាញ់គឺខ្ទាតចេញពីការប្រកួត ចំពោះក្រុមដែលឈ្នះនឹងឡើងលេងវគ្គបន្តទៀត ។ សម្រាប់មួយមណ្ឌលជម្រុះចេញយកតែ ២ក្រុមប៉ុណ្ណោះដើម្បីឡើងមកប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមខ្លាំងៗដែលជ្រើសរើសបានមកពីមណ្ឌល ៤ផ្សេងទៀត ។ ដូច្នេះមណ្ឌលខេត្តកណ្ដាលដែលមាន ២២ក្រុមបែបនេះត្រូវជម្រុះ ២០ក្រុមចេញ។ លោកបានបញ្ជាក់ថា សម្រាប់ការប្រកួតជម្រុះតាមមណ្ឌលបែបនេះក្រុមដែលបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ២.០០០.០០០រៀល ហើយ ក្រុមលេខ២ បានរង្វាន់១.៦០០.០០០រៀល ។ ជាមួយគ្នានេះ ក្នុងករណីទទួលកាតក្រហមត្រូវពិន័យជាប្រាក់ ២០.០០០រៀល និង កាតលឿង ១០.០០០រៀល ដោយលុយពិន័យទាំងអស់គឺទុកជារង្វាន់សម្រាប់អ្នកទាត់បាល់បញ្ចូលទីបានច្រើនជាងគេ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ