ក្លិបឡាវ Lanexang United នាំចូលកីឡាករពីលីគថៃ ដើម្បីត្រៀម Toyota Mekong Club 2016

ឡាវ៖ កីឡាករ Melvin de Leeuw ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លឹប Army United និងក្លិប Khon Kaen United របស់ប្រទេសថៃ បានផ្ទេរទៅរួបរួមជាមួយក្លិបជើងឯកនៃលីគកំពូលប្រទេសឡាវ Lanexang United ហើយ។

cambuur - agovv

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះបានចាកចេញពីក្លឹបថៃ Khon Kaen United ដែលលេងនៅ Thai Division 1 ដើម្បីចុះកុងត្រាប្តូរទៅលេងឱ្យក្លឹប Lanexang នៅលីគកំពូលឡាវ (Lao Premier League) វិញ ខណៈដែលកីឡាកររូបនេះក៏អាចនឹងមានឱកាសបង្ហាញខ្លួនក្នុងការប្រកួត Toyota Mekong Club Championship 2016 ផងដែរ បន្ទាប់ពីក្លិប Lanexang United បានក្លាយជាក្រុមតំណាងប្រទេសឡាវដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតដ៏ធំនេះរួចមក។
14713681_1647053055586322_7394762146164703291_n

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ២៨ ឆ្នាំរូបនេះធ្លាប់លេងនៅក្នុងក្របខណ្ឌ Dutch Eerste Divisie និង Scottish Premiership ជាមួយនឹងក្រុម SC Cambuur និង Ross County មុននឹងផ្ទេរមកលេងនៅក្លិប Army United ក្នុងប្រទេសថៃ នាឆ្នាំ២០១៥ កន្លងមក៕

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ