AFF Suzuki Cup: ពេលវេលាមិនទាន់បញ្ចប់នៅឡើយទេសម្រាប់ក្រុមឡាវ!

ភ្នំពេញ៖ បើទោះបីជា ក្រុមកម្ពុជាគឺជាបេក្ខភាពដែលមានភាគរយខ្ពស់ជាងគេក្នុងការឆ្លងផុតវគ្គជម្រុះពាន AFF Suzuki Cup 2016 នេះក៏ពិតមែន ក៏គេនៅតែមិនអាចមើលរំលងក្រុមជម្រើសជាតិឡាវដែលជាខ្លាំងមួយទៀតនោះបានឡើយ ព្រោះថាក្រៅពីមានទម្រង់លេងល្អហើយនោះ គេក៏ជឿជាក់ថាក្រុមជម្រើសជាតិឡាវដែលកំពុងមាន ៣ ពិន្ទុក្នុងដៃនឹងអាចយកឈ្នះលើក្រុមជម្រើសជាតិប្រ៊ុយណេបានក្នុងការប្រកួតល្ងាចនេះ។

14682113_1804439476460219_286942776183191775_o

គ្រូបង្វឹកឡាវ Veunsavanh Sivisay យល់ឃើញថា ការប្រកួតរវាងកម្ពុជា និងទីម័រនឹងដំណើរការទៅដោយភាពតានតឹង ព្រោះទីម័រនឹងមិនបន្ធូរដៃឱ្យកម្ពុជាឡើយ សម្រាប់លោក ទីម័រគ្មានអ្វីត្រូវបាត់បង់នោះទេ ដូច្នេះពួកគេនឹងប្រឹងអស់ពីសមត្ថភាពដើម្បីបង្ហាញថាពួកគេធ្វើបានល្អ និងមិនមែនជាក្រុមខ្សោយនោះឡើយ។ លោកបានបន្ថែមថា៖ «វាអាចនឹងងាយស្រួលសម្រាប់កម្ពុជា ប៉ុន្តែប្រសិនបើក្រុមទីម័រប្រើទម្រង់លេង និងស្មារតីប្រយុទ្ធដូចអ្វីដែលពួកគេបានលេងជាមួយយើងនោះ ពួកគេអាចនឹងយកឈ្នះ ឬយ៉ាងហោចណាស់អាចស្មើជាមួយក្រុមកម្ពុជាបាន។»

valakone-phomphady

សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែតុលា នេះនឹងមាន ២ គូត្រូវប្រកួតក្នុងពេលដំណាលគ្នាពោលគឺក្រុមគោព្រៃត្រូវជួបក្រុមទីម័រនៅលើទីលានពហុកីឡដ្ឋានជាតិ ស្របពេលដែលក្រុមប្រ៊ុយណេ នឹងជួបក្រុមឡាវនៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោនក្នុងវេលាម៉ោង ៦.៣០ នាទីដូចគ្នា៕

អត្ថបទ៖ មករា

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ