ញាក់សាច់! ក្លឹប Samut Sakhon ដែលលេងនៅលីគទី៣ ហ៊ានចាយលុយទិញយកក្លឹបនៅលីគកំពូលថៃទៀត!

ថៃ៖ ក្លឹប Samut Sakhon Football Group បានសម្រេចទិញយកក្លឹប Super Power FC (Osotspa) ដែលកំពុងលេងនៅ Thai League ជាផ្លូវការហើយ តាមរយៈការទិញភាគហ៊ុនមួយចំណែកធំដែលមានតម្លៃប្រមាណជា ៥០ លានបាត។ ជាមួយគ្នានេះដែរ Super Power FC ក៏នឹងត្រូវប្តូរទីតាំងទៅកាន់ខេត្ត Samut Sakhon វិញដែរ។

14725472_1647048252253469_8919739272676243684_n

ជាងនេះទៅទៀត បន្ទាប់ពីត្រូវបានទិញយកហើយនោះអតីតក្លឹបបាល់ទាត់ដែលមានមូលដ្ឋាននៅលើទឹកដីខេត្ត Samutprakarn នេះក៏នឹងត្រូវប្តូរឈ្មោះផងដែរ ប៉ុន្តែគេនៅមិនទាន់ដឹងថានឹងមានឈ្មោះអ្វីឱ្យប្រាកដនៅឡើយទេ ខណៈដែលបណ្តាអ្នកគាំទ្រជាច្រើនបានគិតថាថ្នាក់ដឹកនាំក្លឹបថ្មីនេះអាចនឹងប្តូរជាទៅជា  “Samut Sakhon City Power FC” វិញ៕

 

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ FFT

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ