ក្រុមសីដក់កម្ពុជា ឈ្នះមេដាយប្រាក់ពិភពលោក ១ គ្រឿងទៀតនៅព្រឹកនេះ!

បាងកក៖ ក្រុមកីឡាករសីប៉ាក់តាក្រ ឬសីដក់ជម្រើសជាតិកម្ពុជាដែលបានចាកចេញពីមាតុភូមិតាំងតែពីរាត្រីថ្ងៃទី១៤ ខែតុលា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 31st King’s Cup Sepaktakraw World Championship នៅប្រទេសថៃនោះ បាននាំមកនូវមោទកភាពសារជាថ្មីម្តងជូនជាតិកម្ពុជា បន្ទាប់ពីពួកគេបានទទួលមេដាយប្រាក់កម្រិតពិភពលោក ១ គ្រឿងទៀតនៅព្រឹកនេះក្នុងវិញ្ញាសាវាយគូបុរសក្រោយពីប្រកួតចាញ់ក្រុមអុីរ៉ង់ក្នុងលទ្ធផល ២សិតទល់នឹង ១ រួចមក។14731382_1842503829315245_6590574386935387310_n

សូមបញ្ជាក់ថា នេះគឺជាមេដាយទី២ សម្រាប់ក្រុមកម្ពុជានៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏ធំនេះ បន្ទាប់ពីទទួលបានមេដាយប្រាក់មក ១ គ្រឿងដែរក្នុងវិញ្ញាសាវាយជាក្រុមកាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ ដែលកាលណោះក្រុមកីឡាករកម្ពុជាយើងក៏បានរងបរាជ័យក្នុងការដណ្តើមមេដាយមាសដោយសារតែក្រុមកីឡាករអុីរ៉ង់នេះដែរ។

14695438_1840858879479740_3820866295333668631_n

គួរលឹកថា កម្មវិធី The 31st King’s Cup Sepaktakraw World Championship នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ដោយមានការចូលរួមពីក្រុមនានាមកពីប្រទេសចំនួន ៣៤ ជុំវិញពិភពលោក ហើយក្រុមតំណាងប្រទេសនីមួយៗត្រូវចូលរួមប្រកួតប្រជែងលើវិញ្ញាសាជាច្រើនស្របទៅតាមការរៀបចំរបស់សហព័ន្ធសីប៉ាក់តាក្រពិភពលោក (ISTAF) ដោយមានបែងចែកជាពីរកម្រិតគឺ A និង B ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ