Europa League: លទ្ធផលការប្រកួតសប្តាហ៍ទី ៣

ការប្រកួតពានរង្វាន់ Europa League សប្តាហ៍ទី ៣ បានបញ្ចប់ទៅកាលពីយប់មិញនេះដោយក្នុងនោះក្លឹបបិសាចក្រហម Manchester United យកឈ្នះលើក្លឹប Fenerbahce ៤-១ ដើម្បីឡើងមកឈនៅលេខ ២ ក្នុងពូល A នៃការប្រកួត Europa League។ ចំណែកឯមួយគូរទៀតវិញក្លឹប Feyenoord បានយកឈ្នះលើក្រុមភ្ញៀវ Zorya ក្នុងលទ្ធផល ១-០ ដូចគ្នាផងដែរ។

រីឯការប្រកួតដេលគួរឲ្យចាប់អារម្មណ៍នោះគឺការក្លឹប Inter Milan បានយកឈ្នះលើក្រុមភ្ញៀវ Southampton ១-០ ស្របពេលដែលក្លឹប Shakhtar បានយកឈ្នះលើក្លឹប Gent រហូតដល់ទៅ ៥-០ ក្នុងការប្រកួតកាលពីយប់មិញនេះ។ ចំណែកឯការប្រកួតផ្សេងៗទៀតដូចជាក្លឹប Roma, Ajax និងក្លឹប Villarreal បានត្រឹមស្មើគ្នា។ ខាងក្រោមនេះជាលទ្ធផលការប្រកួតកាលពីយប់មិញនេះទាំងស្រុង៕

round-3-a-d

round-3-e-h

round-3-i-l

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ