Europa League: Manchester United យកឈ្នះ Fenerbahce ខណៈកីឡាករ Paul Pogba រកបាន ២ គ្រាប់

កីឡាករ Paul Pogba រកបាន ២ គ្រាប់ខណៈក្លឹបបិសាចក្រហម Manchester United យកឈ្នះលើក្លឹប Fenerbahce ដើម្បីឡើងមកឈនៅលេខ ២ ក្នុងពូល A នៃការប្រកួត Europa League។

14714855_10154145684907746_5067094472801800457_o

ជាមួយនឹងកីឡាករ Wayne Rooney ចាប់ផ្តើមក្នុងជម្រើស ១១ នាក់ដំបូង ក្លឹបបិសាចក្រហមបង្កើតឱកាសមិនបានច្រើនប៉ុន្មានមុននឹងក្លឹបដែលមកពីប្រទេស ទួគី ធ្វើឲ្យមានកំហុសបាល់ពិន័យ ១១ ម៉ែត្រហូតដល់ទៅ ២ គ្រាប់ក្នុងតង់ទី១។

កីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេនៅលើពិភពលោក Pogba ជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រដំបូងមុននឹងកីឡាករ Anthony Martial ធ្វើបានសម្រេចគ្រាប់បាល់ពិន័យ ១១ ម៉ែត្រទី ២។ លុះដល់ក្នុងម៉ោងបន្ថែមតង់ទី១ នាទីទី ៤៥+១ កីឡាករ Pogba ស៊ុតបាល់ប្រមាណជាជាង ២០ ម៉ែត្រយ៉ាងល្អជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ៣-០ ក្នុងតង់ទី១។

14706832_10154145428847746_344834672213975065_o

ការប្រកួតតង់ទី ២ ចាប់ផ្តើមបានប្រមាណជា ៣ នាទីកីឡាករ Lingard រកបានមួយគ្រាប់ទៀតមុននឹងកីឡាករ Robin van Persie រកបានគ្រាប់បាល់មួយគ្រាប់ឲ្យក្រុមភ្ញៀវនៅនាទីទី ៨៣។ ដូចនេះក្រោយករប្រកួត ៣ ប្រកួត ក្លឹប បិសាចក្រហម Manchester United មានពិន្ទុស្មើគ្នាជាមួយក្លឹប Feyenoord  ៦ ពិន្ទុ ខណៈក្លឹប Fenerbahce ឈលេខ ៣ មាន៤ ពិន្ទុក្នុងពូល A៕

screen-shot-2016-10-21-at-8-38-54-am

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ