Buriram United នៅតែជាក្រុមតំណាងប្រទេសថៃក្នុងការប្រកួត Toyota Mekong Club Championship ឆ្នាំនេះ

ថៃ៖ យោងតាមការប្រកាសរបស់សមាគមបាល់ទាត់នៃប្រទេសថៃបានឱ្យដឹងថា ក្រុម Buriram United បានក្លាយជាក្រុមតំណាងប្រទេសថៃដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Toyota Mekong Club Championship 2016 នេះបន្ទាប់ពីគណៈកម្មាធិការរៀបចំការប្រកួតរបស់សមាគមបាល់ទាត់ថៃ បានសម្រេចផ្តល់សិទ្ធិដល់ក្រុម Buriram ស្របពេលដែលក្រុម Muangthong United នឹងត្រូវតំណាងប្រទេសដើម្បីចូលរួម Toyota Premier Cup វិញ។

img-history-winner-2015-1

ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមទាំងពីរនៅក្នុងក្របខណ្ឌ Toyota League Cup ត្រូវបានរំសាយទៅវិញ ដោយសារតែប្រទេសថៃកំពុងតែស្ថិតនៅក្នុងដំណាក់កាលដ៏សោកសៅក្រោយពីព្រះមហាក្សត្ររបស់ខ្លួនបានចូលទិវង្គតនោះ។  ជាធម្មតា សម្រាប់ក្រុមដែលគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ Toyota League Cup នឹងត្រូវទទួលបានសិទ្ធិចូលរួមប្រកួតពានទំាងពីរនេះតែម្តង (Toyota Mekong Club Championship និង Toyota Premier Cup) ។

5fe9bdbcc8016386c62f59e74c85f275

សូមបញ្ជាក់ថា ក្រុមជើងឯកពានរង្វាន់ Toyota Mekong Club Championship កាលពីឆ្នាំ២០១៥ នេះ នឹងត្រូវប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រតែម្តងដោយរង់ចាំជួបក្រុមខ្លាំងមួយក្នុងចំណោមក្រុមទាំង ៤ ផ្សេងទៀតដែលទទួលបានជ័យជម្នះនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ៕

អត្ថបទ៖ មករា

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ