Serie A: កាលវិភាគប្រកួតសប្តាហ៍ទី ៩

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេស អ៊ីតាលី បានត្រលប់មកនៅសប្តាហ៍នេះដែលជាការប្រកួតសប្តាហ៍ទី ៩។ សម្រាប់ការប្រកួតសប្តាហ៍នេះការប្រកួតធំប្រចាំសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប AC Milan នឹងត្រូវបើកកីឡដ្ឋាន San Siro Stadium របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវក្លឹប Juventus នៅវេលាម៉ោង ០១:៤៥ នាទីរំលងអធ្រាត្រថ្ងៃទី ២៣ តុលា ២០១៦ នេះ។ ការប្រកួតនេះសំខាន់ចំពោះក្រុមទាំងពីរខណៈក្លឹប Juventus ត្រូវការ ៣ ពិន្ទុនៅសប្តាហ៍នេះដើម្បីបន្តនាំមុខនៅកំពូលតារាង Seria A ស្របពេលដែលក្លឹប AC Milan ដែលឈនៅលេខ ៣ នោះក៏ត្រូវការពិន្ទុដូចគ្នាដើម្បីកាត់បន្ថយគនា្លតពិន្ទុជាមួយក្លឹប Juventus នារដូវកាលនេះ។

ការប្រកួតដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងការសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប Empoli ជាមួយក្លឹប Chievo និងការប្រកួតរវាងក្លឹប Fiorentina ជាមួយក្លឹប Cagliari។

ចំណែកឯការប្រកួតផ្សេងទៀតមានដូចជាការប្រកួតរវាងក្លឹប Roma ជាមួយនឹងក្លឹប Palermo ខណៈក្លឹប Torino នឹងត្រូវជួបប្រកួតជាមួយក្លឹប Lazio ផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតក្នុងសប្តាហ៍ទី ៩៕

week-9

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ