ក្រុមជម្រើសជាតិកម្ពុជាទទួលចំណាត់ថ្នាក់ល្អជាងមុន ៦ លេខនៅតារាង FIFA world ranking ប្រចាំខែតុលានេះ

ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយជាផ្លូវការរបស់សហព័ន្ធបាល់ទាត់ពិភពលោកបានឱ្យដឹងថា នៅក្នុងខែតុលានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលចំណាត់ថ្នាក់ល្អជាងកាលពីខែកញ្ញាចំនួន ៦ លេខពោលគឺចេញពីលេខ ១៧៣ ផ្លោះមកលេខ១៦៧ វិញ។14500452_1800068426897324_2651615162783363134_o
ជាមួយគ្នានេះដែរ បើតាមទិន្នន័យបានបង្ហាញឱ្យឃើញថា ចំពោះក្រុមនៃប្រទេសដែលស្ថិតនៅជាប់ភូមិផងរបងជាមួយកម្ពុជាក៏ទទួលបានលទ្ធផលល្អប្រសើរដែរ ជាក់ស្តែងក្រុមជម្រើសជាតិវៀតណាមល្អជាងខែមុន ៥ លេខ (១៤១ មក ១៣៦) ស្របពេលឡាវល្អជាងមុន ១ លេខ (១៧៦ មក ១៧៥)  ខណៈក្រុមជម្រើសជាតិថៃបន្តធ្លាក់ចុះរហូតដល់ ១១ លេខឯណោះ (១៣៥ ទៅ ១៤៦)។

14566348_1800068813563952_2654507481704330489_o

លទ្ធផលល្អនេះគឺជា កម្លាំងចិត្តមួយថែមទៀតសម្រាប់ក្រុមកម្ពុជាដែលកំពុងតែមានក្តីសង្ឃឹមខ្ពស់ក្នុងការឆ្លងផុតវគ្គជម្រុះពាន AFF Suzuki Cup 2016 ដោយនៅសល់តែមួយប្រកួតចុងក្រោយប៉ុណ្ណោះជាមួយក្រុមទីម័រខាងកើត និងកំពុងឈរកំពូលតារាងផងដែរនោះ។ ជាពិសេសតាមរយៈលទ្ធផលនេះ បានបង្ហាញឱ្យឃើញថា ក្រុមគោព្រៃកម្ពុជាក៏កំពុងតែមានចំណាត់ថ្នាក់ល្អជាងក្រុមមួយចំនួននៅតំបន់អាស៊ានដូចជា ប្រ៊ុយណេ (១៩២), ទីម័រខាងកើត (១៨៦), ឥណ្ឌូនេសុី(១៧៩) , ឡាវ (១៧៥) និងក្រុមតោសិង្ហបុរី (១៧១) ដែលជាម្ចាស់ជើងឯក ៤ សម័យកាលនៃពាន AFF Suzuki Cup ថែមទៀតផង៕

asean-ranking-table-for-october

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ