ស.ស.យ.ក បង្ហាញពីលក្ខខណ្ឌនៃការប្រកួត Soccer League លើកទី៤ ប្រចាំឆ្នាំ២០១៦ នេះ

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាបានធ្វើពិធីប្រកាសជាផ្លូវការអំពីព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ Soccer League លើកទី៤ ឆ្នាំ២០១៦ ដល់ក្រុមកីឡាសហភាពសហព័ន្ធ គ្រឹះស្ថានឧត្តមសិក្សា ក្រសួង មន្ទីរ ខណ្ឌ ក្រុមហ៊ុនឯកជន អង្គការ និងសមាគមដែលមានក្រុមកីឡាករ និងមានបំណងចង់ចូលរួមក្នុងការប្រកួតបនេះ។

14804868_1166703963400568_1147620060_n

គណៈកម្មការរៀបចំការប្រកួតនឹងចាប់ផ្តើមលក់ពាក្យពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាស្នាក់ការកណ្តាល និងការិយាល័យសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំ Soccer League  ក្នុងមជ្ឈមណ្ឌលកម្សាន្តកីឡា 3G និងឈប់ទទួលពាក្យនៅថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៦ ខាងមុខ ។

14794123_1166703993400565_1453092799_n

ចំពោះលក្ខខណ្ឌចូលរួមប្រកួតនោះគឺ កីឡាករទំាងអស់ត្រូវមានអាយុពី ១៦ឆ្នាំឡើងទៅ និងជាជនជាតិខ្មែរ ហើយមិនមានឈ្មោះក្នុងបញ្ជីរបស់ក្លិបចូលរួមប្រកួតក្របខណ្ឌបាល់ទាត់ថ្នាក់ជាតិចាប់ពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន និងត្រូវតែជាកីឡាករដែលមិនមានឈ្មោះក្នុងបញ្ជីរបស់ក្លិបចូលរួមក្របខណ្ឌ Cambodian League ចាប់ពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្នឡើយ។ យ៉ាងណាក៏ដោយ  គណៈកម្មាធិការរៀបចំបានអនុញ្ញាតិឲ្យក្រុមនីមួយៗអាចដាក់បញ្ចូលកីឡាករ ៣នាក់ដែលមានឈ្មោះក្នុងបញ្ជីយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្លិបអាជីពដែលបានចូលរួមពានរង្វាន់ RSN Youth U-19  Championship 2016 នាពេលកន្លងចំនួនផងដែរ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ