EPL: កាលវិភាគប្រកួតសប្តាហ៍ទី ៩

ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ បានត្រលប់មកសាជាថ្មីជាមួយនឹងការប្រកួតសប្តាហ៍ទី ៩។

សម្រាប់ការប្រកួតសប្តាហ៍នេះលោកអ្នកនឹងបានកំសាន្តអារម្មណ៍ជាមួយនឹងការប្រកួតគូតពិសេសៗជាច្រើន ដែលក្នុងនោះក្លឹបតោខៀវ Chelsea នឹងត្រូវបើកកីឡដ្ឋាន Stamford Bridge របស់ខ្លួនដើម្បីទទួលក្រុមជើងឯករដូវកាលមុន Manchester United នៅវេលាម៉ោង ២២:០០ ថ្ងៃទី ២៣ តុលា ដែលជាការប្រកួតធំប្រចាំសប្តាហ៍ទី ៩ នេះផងដែរ។

រីឯការប្រកួតដែលគួរឲ្យចាប់អារម្មណ៍ប្រចាំសប្តាហ៍នេះមួយគូរទៀតគឺក្លឹប West Brom នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ដើម្បីជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះក្លឹប Liverpool ក្នុងការប្រកួតនៅវេលាម៉ោង ២៣:៣០។ ស្របពេលដែលក្លឹប Leicester City នឹងត្រូវទទួលក្រុមភ្ញៀវ Crystal Palace ក្នុងការប្រកួតនាសប្តាហ៍នេះផងដែរ។

ចំណែកឯក្លឹប Tottenham នឹងត្រូវជួបប្រកួតជាមួយក្លឹប Bournemouth ក្នុងការប្រកួតបើកឆាកនាសប្តាហ៍នេះនៅវេលាម៉ោង ១៨:៣០ ល្ងាច ខណៈក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនដើម្បីទទួលក្លឹប Middlesbrough។ ខាងក្រោមជាកាលវិភាគប្រកួតសម្រាប់សប្តាហ៍ទី ៩៕

week-9

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ