ព្រឹត្តិការណ៍កីឡាជាតិ៖ ក្រុមបាល់ទះជាង ៣០ នឹងត្រូវប្រកួតគ្នាលើវិញ្ញាសានានាដើម្បីឈានទៅគ្រងជើងឯក

ភ្នំពេញ៖ លោក បឹង គីមតោ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា សម្រាប់ការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ នេះក្នុងប្រភេទកីឡាបាល់ទះ នឹងត្រូវចែកចេញជា ៣វិញ្ញាសាគឺវិញ្ញាបាល់ទះបុរស វិញ្ញាបាល់ទះនារី និងវិញ្ញាបាល់ទះឆ្នេរខ្សាច់បុរស។
photo_2016-10-18_10-06-15-800x600

សូមបញ្ជាក់ថា ក្នុងការប្រកួតកីឡាជាតិលើកទី១ ដែលនឹងចាប់ផ្តើមនៅចុងខែតុលានេះ សម្រាប់ប្រភេទកីឡាបាល់ទះក្នុងសាល និងកីឡាបាល់ទះឆ្នេរខ្សាច់ មានការចូលរួមពីក្រុមប្រកួតនានាមកពី ២៤រាជធានី-ខេត្ត និងក្រសួង ២ទៀត គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ដោយមានកីឡាករសរុប ៣២៥នាក់ និងកីឡាការិនី ១០៧នាក់ ។ ចំពោះវិញ្ញាបាល់ទះបុរសមាន ១៩ក្រុមចែកចេញជា ៤ពូលដោយឡែកក្នុងមួយពូលៗត្រូវធ្វើការជ្រើសរើសយកតែ ២ក្រុមប៉ុណ្ណោះដើម្បីឡើងទៅប្រកួតវគ្គ ១ភាគ៤ផ្ដាច់ព្រ័ត្រ ។
photo_2016-10-18_10-06-08-800x600

រីឯវិញ្ញាសាបាល់ទះនារីមាន ៩ក្រុម ចែកចេញជា ២ពូល ក្នុងមួយពូលៗធ្វើការជ្រើសរើសយកតែ ២ក្រុមដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំណែក វិញ្ញាសាបាល់ទះឆ្នេរខ្សាច់វិញមាន ៥ក្រុមដោយត្រូវប្រកួតវិលជុំសន្សំពិន្ទុហើយចំពោះក្រុមណាដែលមានពិន្ទុច្រើនគេនឹងគ្រងតំណែងជើងឯកប្រចំាំឆ្នាំ២០១៦ រីឯទីលានប្រកួតនឹងធ្វើឡើងនៅទីលានបាល់ទះវីសាខាថ្មីនៅទួលគោក៕ឮ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ