AFC Champions League: ក្លឹប Jeonbuk និងជួបប្រកួតជាមួយក្លឹប Al Ain ក្នុងវគ្គផ្តាច់ព្រ័ត្រ

ក្រោយការប្រកួតអស់រយៈពេលជាច្រើនខែ AFC បានរកឃើញក្រុមខ្លាំងចំនួន ២ ដើម្បីប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Champions League ២០១៦ នេះ។ ក្រោយការប្រកួតពានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ និងជើងទី ២ បានបញ្ចប់កាលពីម្សិលមិញនេះយើងឃើញថាក្លឹប Jeonbuk Hyundai Motors និង ក្លឹប Al Ain ជាក្លឹបដែលមានសិទ្ធិឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Champions League 2016 នេះ។

សម្រាប់ការប្រកួតគូរដំបូងគឺជាការជួបគ្នារវាងក្លឹបកូរ៉េខាងត្បូង ២ ពោលគឺក្លឹបជើងឯកលីកកំពូលនៃប្រទេស កូរ៉េខាងត្បូង Jeonbuk Hyundai Motors ជួបប្រកួតជាមួយក្លឹប FC Seoul ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នេះ។ នៅក្នុងការប្រកួតនេះផងដែរយើងឃើញថាក្លឹបសុទ្ធតែព្យាយាមស្វែករងគ្រាប់ដើម្បីទទួលបានជ័យជម្នះជាពិសេសក្រុមម្ចាស់ផ្ទះ FC Seoul ព្រោះបានបរាជ័យក្នុងជើងទី ១ រហូតដល់ទៅ ៤-១។

សម្រាប់ការប្រកួតជើងទី២ កាលពីយប់មិញនេះ ក្រោយការប្រកួតដ៏តានតឹងក្រុមម្ចាស់ផ្ទះបានយកឈ្នះលើក្លឹប Jeonbuk Hyundai Motors ក្នុងលទ្ធផល ២-១ ក៏ពិតមែនតែលទ្ធផលនេះនៅតែមិនអាចជួយឲ្យក្រុម FC Seoul ឡើងទៅវគ្គបន្តបាននោះទេ។

ក្លឹប Jeonbuk Hyundai Motors ជាក្លឹបដែលសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្របន្ទាប់ពីបានយកឈ្នះលើក្រុម FC Seoul ក្នុងលទ្ធផលទាំងពីរជើង ៥-៣។ លោកអ្នកអាចទស្សនាវីដេអូ Highlight ការប្រកួតកាលពីយប់មិញបាននៅខាងក្រោម។

14671284_1127955137274376_5755842784529421792_n

ចំណែកការប្រកួតមួយគូរទៀតគឹជាការប្រកួតរវាងក្លឹប El Jaish ទទួលក្លឹប⁣⁣ Al Ain ដោយលទ្ធផលចុងក្រោយក្រុមទាំងពីរបានត្រឹមស្មើគ្នា ២-២។ នៅក្នុងការប្រកួតនេះផងដែរក្រុមទាំងពីរវាយសម្រុកគ្នាទៅវិញទៅមកតែក្រុមភ្ញៀវជាអ្នករកបានគ្រាបើបាល់នាំមុខមុននៅនាទីទី ៥៧ ដោយកីឡាករ O. Abdulrahman។ ១០ នាទីក្រោយមកក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី ៦៧ ដោយកីឡាករ Romarinho ហើយកីឡាករដដែលនេះរកបានគ្រាប់បាល់មួយគ្រាប់ទៀតនៅនាទីទី ៨១ តែត្រូវបានក្រុមភ្ញៀវតាមស្មើវិញនៅនាទីទី ៩០+៥ ដោយកីឡាករ M. Abdulrahman ជួយឲ្យក្លឹប Al Ain ឈ្នះការប្រកួតក្នុងលទ្ធផលទាំងពីរជើង ៥-៣។ លោកអ្នកអាចទស្សនាវីដេអូ Highlight ការប្រកួតកាលពីយប់មិញបាននៅខាងក្រោម។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Champions League 2016 ទាំងជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៩ វិចិ្ឆការ នៅទឹកដីក្លឹប Jeonbuk Hyundai Motors ខណៈការប្រកួតនៅទឹកដីក្លឹប Al Ain នឹងធ្វើឡើងនៅថ្ងៃទី ២៦ វិចិ្ឆកា ២០១៦៕

 

14695303_1127364147333475_6748626996914356629_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ AFC Champions League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ