ប្រទេសថៃ នៅស្ទាក់ស្ទើរក្នុងការបញ្ជូនក្រុមជម្រើសជាតិមកប្រកួត AFF Suzuki Cup ឆ្នាំនេះ

ថៃ៖ ខណៈដែលការប្រកួត AFF Suzuki Cup 2016 ខិតជិតមកដល់ហើយនោះ សមាគមបាល់ទាត់ប្រទេសថៃនៅតែមិនទាន់សម្រេចថាត្រូវបញ្ជូនក្រុមបាល់ទាត់កម្រិតណាមកចូលរួមនោះទេ។ នេះក៏ដោយសារតែក្រុមបាល់ទាត់ជម្រើសជាតិថៃបានទទួលបរាជ័យជាប់ៗគ្នាក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨ តំបន់អាសុីនេះ។ ប្រធានសមាគមបាល់ទាត់ថៃ លោក Somyot Poompanmoung បានបញ្ជាក់ថាការសម្រេចនៅមិនទាន់ចេញជាផ្លូវការនៅឡើយទេ។

20161013-1_5999

លោក Poompanmoung បានបន្តថា៖ «យើងបានពិចារណាម្តងទៀតថាត្រូវរៀបចំក្រុមយ៉ាងណា ព្រោះប្រសិនជាយើងសំដៅទៅលើជ័យជម្នះ យើងត្រូវបញ្ជូនក្រុមឈុតធំទៅចូលរួម ប៉ុន្តែយើងគ្រោងនឹងបង្កើតក្រុមយុវជនដើម្បីផ្តល់ឱកាសឲ្យពួកគេទទួលបានបទពិសោធន៍ដើម្បីអនាគត ដូចនេះយើងត្រូវពិចារណាឱ្យបានដិតដល់។»

20181011-wc2022218qf-iraq-vs-thailand-2

លោកបានបន្ថែមថា៖ «ប្រសិនជាការបរាជ័យអាចនាំឲ្យយើងទទួលបានជោគជ័យនៅថ្ងៃអនាគតនោះយើងនឹងត្រូវតែគិតឱ្យបានវែងឆ្ងាយ ប៉ុន្តែតើយើងត្រូវការជ័យជម្នះដែរទេ? ឬមួយតើយើងអាចទទួលការចាញ់បានដែរឬទេ? ពេលខ្លះចាញ់មិនមានន័យថាយើងចាញ់រហូតនោះទេ ហើយអ្នកគាំទ្របាល់ទាត់គួរតែត្រៀមខ្លួនសម្រាប់បញ្ហាទាំងនេះ។ សម្រាប់ខ្ញុំ ខ្ញុំអាចទទួលបានមេរៀនពីការចាញ់ ដែលនាំឲ្យមានការរីកចម្រើននៅថ្ងៃអនាគត។»

2018103311-wc2018qf-iraq-vs-thailand-3

យ៉ាងណាមិញ ប្រសិនបើសមាគមបាល់ទាត់ថៃបញ្ជូនក្រុមយុវជនទៅចូលរួមប្រកួតមែននោះ វានឹងអាចបង្កើនឱកាសសម្រាប់ក្រុមជម្រើសជាតិ វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឬក្រុមខ្លាំងដទៃទៀតក្នុងការឈ្នះពាននៅខែធ្នូនេះជាក់ជាមិនខាន៕

thailand-0-2-japan-wcq-2018-asia-gr-b_1be3tgb1g394r10ic9nmnb737u

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ Goal.com

មតិយោបល់

Sponsor

អត្ថបទថ្មីៗ