Asian Games លើកទី១៧ បិទបញ្ចប់ជាមួយនឹងមោទនភាពកម្ពុជា

incheon

asian games

ព្រឹត្តិការណ៍កីឡាដ៍ធំប្រចាំទ្វីបអាស៊ី Asian Games លើកទី១៧ នៅក្នុងទីក្រុង Incheonប្រទេសកូរ៉េខាងត្បូងដែលបានចាប់ផ្តើមឡើងតាំងពីថ្ងទី១៨ ខែកញ្ញា ដល់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ។ ក្នុងព្រឹត្តិការណ៍នេះដែរ បណា្តប្រទេសទាំង ៤៥ នៅទ្វីបអាស៊ីបានបញ្ជូនកីឡាករ-កីឡាការិនីឲ្យចូលរួមក្នុងការប្រកួតប្រជែង ដើម្បីដណ្ដើមយកមេដាយជូនជាតិមាតុភូមិរបស់ពួកគេរៀងៗខ្លួន។
កីឡាអាស៊ី(Asian Games)គឺជាព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ដែលធ្វើឡើង ៤ឆ្នាំម្តង ពោលចនោ្លះនឹងកីឡា អូឡាំពិករដូវក្ដៅ(ឆ្នាំទី៤ ជាឆ្នាំលេខគូ)។ វាត្រូវបានគេបង្កើតឡើងកាលពីឆ្នាំ១៩៥១មកម៉្លេះ និងជាការផ្តួចផ្តើមដោយលោកអតីតនាយករដ្ឋមន្រ្តី ឥណា្ឌចាវ៉ាហារឡាល នរុ (Jawaharlal Nehru១៨៨៩-១៩៦៤) ដោយឥណា្ឌជា មា្ចស់ផ្ទះ ប៉ុន្ដែពេលនោះកម្ពុជាមិនបានចូលរួមទេ។ លើកទី២ ធ្វើនៅទីក្រុងម៉ានីល(Manila) ប្រទេសហ្វីលីពីន (Philippines) ក្នុងឆ្នាំ១៩៥៤ កម្ពុជាបានចូលរួមជាលើកដំបូង ដោយ បញ្ជូនតែកីឡាករអត្តពលកម្មតែប៉ុណ្ណោះ ប៉ុន្ដែពុំទទួលបានមេដាយនោះទេ។ លុះដល់ឆ្នាំ ១៩៥៨ ប្រព្រឹត្តឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយកម្ពុជាបានបញ្ជូនកីឡាចំនួន ៣ ប្រភទចូលរួម ដូចជាអត្តពលកម្ម ប្រដាល់ និងបាល់បោះ ប៉ុន្ដែនៅតែពុំទទួលបានមេដាយទៀត។ លើកទី៤ នាឆ្នាំ១៩៦២ ធ្វើនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណស៊ី ពេលនោះហើយដែលប្រទេសកម្ពុជារកបានមេដាយ សំរឹទ្ធ កម្រិតទ្វីបអាស៊ីជាលើកដំបូងរបស់ខ្លួន លើប្រភេទកីឡា ប្រដាល់សាកលទម្ងន់៥៨គីឡូក្រាមដោយកីឡាករ យូ ជិនហុង។ ការប្រកួតលើកទី៥ ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាឆ្នាំ១៩៦៦ កម្ពុជាមិនបានបញ្ជូន កីឡាករ-កីឡាការិនីទៅប្រកួតនោះទេ ដោយសារយើងជាប់រវល់រៀបចំ កីឡាហា្គណេហ្វូ (Ganefo)អាស៊ីលើកទី១ នៅទីក្រុងភ្នំពេញ។ ឆ្នាំ១៩៧០ ការប្រកួតលើកទី៦ ធ្វើនៅ ទីក្រុងបាងកក ប្រទេសថៃដដែល ដោយកម្ពុជាបានចូលរួមជាមួយនឹងកីឡាប្រភេទមួយ ចំនួនផងដរហើយទទួលបានលទ្ធផលដូចខាងក្រោម៖
១. កីឡាប្រដាល់សាកល
(កីឡាករ ខៀវ សឿនមេដាយប្រាក់១គ្រឿង កីឡាករ ឡុង សាវឿនមេដាយ ប្រាក់១គ្រឿង)
២. កីឡាហែលទឹកបុរស(ផាត់ សំអុនមេដាយសំរឹទ្ធ១គ្រឿង)
៣. កីឡាបាល់ទះស្រ្តី (មេដាយសំរឹទ្ធ១គ្រឿង)

seoul

incheon asian games

ក្រោយមកទៀតចាប់ពីការប្រកួតកីឡាអាស៊ី លើកទី៧ ទីក្រុង តេហេរ៉ង់ ប្រទេសអ៊ឺរ៉ង់ ក្នុងឆ្នាំ១៩៧៤ រហូតដល់ការប្រកួតលើកទី១៦ នាឆ្នាំ២០១០ នៅទីក្រុង Guangzhouប្រទេសចិន ប្រទេសកម្ពុជានៅតែមិនទទួលមេដាយនោះទេ។ ដោយឡែកនៅក្នុងព្រឹត្តិការណ៍ កីឡាទ្វីបអាស៊ី លើកទី១៧ នៅក្នុងទីក្រុង Incheonប្រទេសកូរ៉េខាងត្បូងវិញម្តងក្នុងឆ្នាំនេះវិញ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការនីចំនួន២១នាក់ លើ៧ប្រភទកីឡា ដែលមាន ដូចជា៖
កីឡាតេក្វាន់ដូ
១. ស៊ន សៀវម៉ី ប្រកួតវិញ្ញាសារក្រោម ៧៣គីឡូក្រាម
២. ស៊ន ដាវីន ប្រកួតវិញ្ញាសារលើ ៧៣គីឡូក្រាម
៣. ប៉ាន់ ខេមរា ប្រកួតវិញ្ញាសារក្រោម ៥៤គីឡូក្រាម
កីឡាហែលទឹក
១. ហែមថុន ពន្លឺ ប្រកួតវិញ្ញសារហែលចម្ងាយ ៥០ម៉ែត្រសេរី និងហែលកង្កែប
២. ហែមថុន វិទីនី ប្រកួតវិញ្ញាសារហែលចម្ងាយ ៥០ម៉ែត្រសេរី និងហែលកង្កែប
កីឡាវាយកូនបាល់ និង Soft Tennis
១. ឡុង សំនៀង វិញ្ញាសារវាយ ឯកត្តជន វាយគូ និងវាយជាក្រុម
២. ម៉ម ផល្គុន វិញ្ញាសារវាយ ឯកត្តជន វាយចម្រុះ វាយជាក្រុម និងវាយជាគូ
៣. Ka Andrea វិញ្ញាសារវាយឯកត្តជន និងវាយជាគូ
៤. យី សុផានី វិញ្ញសារវាយឯកត្តជន វាយចម្រុះ និងវាយជាក្រុម
៥. ងួន ម៉េងហេង វិញ្ញាសារវាយឯកត្តជន វាយចម្រុះ និងវាយជាក្រុម
៦. អន សម្បត្តិ វិញ្ញាសារវាយឯកត្តជន វាយចម្រុះ និងវាយជាក្រុម
កីឡាអត្តពលកម្ម
១. ម៉ា វិរ៉ូ ប្រកួតវិញ្ញាសាររត់ចម្ងាយ៥០០ម៉ែត្រ
២. ហែម ប៊ុនទីង ប្រកួតវិញ្ញាសាររត់ចម្ងាយ៥០០ម៉ែត្រ និងម៉ារ៉ាតុង
៣. Neko Hiroshi ប្រកួតវិញ្ញាសាររត់ចម្ងាយ៥០០ម៉ែត្រ និងម៉ារ៉ាតុង
កីឡាបាល់ទះលើខ្សាច់
១. ស៊ឹម ឃ្លោក
២. លឹម សំអាត
កីឡាយូដូ
១. ខុម រតនាមុន្នី
កីឡាចំបាប់
១. ងួន មករា ប្រកួតប្រភេទទម្ងន់៦១គីឡូក្រាម
២. ឌន សៅ ប្រកួតប្រភេទទម្ងន់៩៧គីឡូក្រាម
៣. ឌន ស្រីម៉ៅ ប្រកួតប្រភេទទម្ងន់៥៥គីឡូក្រាម
៤. ចូវ សុធារ៉ា ប្រកួតប្រភេទទម្ងន់៤៨គីឡូក្រាម
ដោយឡែកអ្វីដែលគួរឲ្យសោកសា្តយក្នុងព្រឹត្តិការណ៍ Asian Gamesលើកទី១៧ សំរាប់កីឡាការិនី យី សុផានី ក្នុងប្រភេទកីឡា Soft Tennisត្រូវលុបឈ្មោះចេញដោយសារក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)បានធ្វើតេស្តិ៍ទឹកនោមរកឃើញសារធាតុជំនួយកម្លាំង ដែលស្ថិតក្នុងបញ្ជីហាមឃាត់របស់ភា្នក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA)។
ទាក់ទងនឹងករណីនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលខាធិការគណៈកមា្មធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងនៅក្នុងសន្និសីទនៅអគ្គលេខាធិការដា្ឋនគណៈកមា្មធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងទី០៦ ខែតុលា កន្លងទៅនេះថា៖ «ចំពោះករណីកីឡាការិនី យី សុផានីដែលត្រូវបានលុបឈ្មោះចេញនោះជាករណី អចេតនាប៉ុណ្ណោះក្រោយពី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)បានរកឃើញថាពិតជាកំហុសអចេតនាមែនព្រោះមុនពេលមកប្រទេសកូរ៉េ គាត់បានពិសារថ្នាំសម្រកទម្ងន់ ដោយសារគាត់ធាត់ដែលក្នុងថ្នាំនោះមានសារធាតុដែលគេហាមឃាត់ក្នុងចំណោមសារធាតុ និងឱសថជាង១០០ប្រភេទឯណោះ។ មួយវិញទៀតការសម្រកទម្ងន់ក្នុងប្រភេទកីឡា Soft Tennis មិនខុសច្បាប់ទេ ព្រោះកីឡាប្រភេទនេះ មិនអាស្រ័យទៅលើទម្ងន់នោះទេ ទាំងនេះហើយទើបគេចាត់ទុកថាជាកំហុសអចេតនារបស់គាត់។»
ទោះជាយ៉ាងណា ឯកឧត្តមបានបញ្ជាក់ថា៖ «បើទោះបីជាកីឡាឯទៀតមិនទទួលបានមេដាយក៏ពិតមែន ប៉ុន្ដែមានកីឡាជាច្រើនប្រភេទដែលមានការរីកចម្រើន និងទទួលបានការកោតសរសើរពីសំណាក់ប្រទេសឯទៀត ដោយសារតែបច្ចេកទេសរបស់កម្ពុជាយើងបានឈានទៅរកកម្រិតអន្តរជាតិមួយ ដែលមិនចាញ់បណា្តប្រទេសដទៃនោះទេ ដូចជាបាល់ទះលើឆ្នេររខ្សាច់ Soft Tennis និង រត់ប្រណាំងជាដើម។ សូម្បីតែបណា្តប្រព័ន្ធផ្សព្វផ្សាយបរទសក៏មានការចាប់អារម្មណ៍ចំពោះការវិវត្តន៍គួរឲ្យកត់សមា្គល់របស់កីឡាករកម្ពុជាដែរ។»
បន្ថែមពីលើនេះ ការឈ្នះមេដាយមាសរបស់កីឡាការិនីតេកា្វន់ដូវ័យ១៩ឆ្នាំ ស៊ន សៀវម៉ី បាននាំឲ្យកម្ពុជាឈរនៅចំណាត់ថា្នក់ទី២៨ ក្នុងចំណោមប្រទេសចំនួន៣៧ ដែលទទួលបានមេដាយខណៈ៨ ប្រទេសផ្សេងទៀតមិនទទួលបានមេដាយណាមួយឡើយ។ ប្រទេសចិនបានស្ថិតនៅលើកំពូលតារាងជាមួយនឹងការទទួលបានមេដាយសរុប ៣៤២ (មាស១៥១ ប្រាក់១០៨ និងសំរិទ្ធ៨៣) ដោយនាំមុខមា្ចស់ផ្ទះកូរ៉េខាងត្បូងដែលរកបានមេដាយសរុប ២៣៤ (មាស៧៩ បក់៧១ និងសំរិទ្ធ៨៤) ជប៉ុនស្ថិតនៅលខបីតាមរយៈការឈ្នះមេដាយរួម ២០០ (មាស៤៧ បក់៧៦ និងសំរិទ្ធ៧៧)។ រីឯថៃ ជាប្រទេសដែលមានចំណាត់ថា្នក់ខ្ពស់ជាងគេក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយស្ថិតនៅចំណាត់ថា្នក់លខ៦ ជាមួយនឹងការទទួលបានមេដាយសរុប៤៧ (មាស១២ បក់៧ និងសំរិទ្ធ២៨ ) ស្របពេលដែល ម៉ាឡេស៊ីឈរនៅលេខ១៤ (មេដាយសរុប៣៣ មាស៥ ប្រាក់១៤ និងសំរិទ្ធ១៤ ) សិង្ហបុរី ស្ថិតនៅលេខ១៥ (មេដាយសរុប២៤ មាស៥ ប្រាក់៦ និងសំរិទ្ធ១៣)។ ប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត រួមមាន ឥណ្ឌូនស៊ី ស្ថិតនៅលខ១៧ (សរុប២០ មាស៤ ប្រាក់៥ និងសំរិទ្ធ១១) មីយ៉ាន់ម៉ាលេខ២០ (សរុប៤ មាស២ ប្រាក់១ និងសំរិទ្ធ១) វៀតណាមលេខ២១ (សរុប៣៦ មាស១ ប្រាក់១០ និងសំរិទ្ធ២៥) និងហ្វីលីពីន លេខ២២ (សរុប១៥ មាស១ ប្រាក់៣ និងសំរិទ្ធ១១)។
កម្ពុជាដែលទទួលបានមេដាយមាស១ស្ថិតនៅចំណាត់ថា្នក់ទី២៨ ឈរពីលើប្រទេសចំនួន៩ផ្សេងទៀត ដែលទទួលបានត្រឹមមេដាយប្រាក់ក្នុងនោះរួមមាន ម៉ាកាវ គៀហ្សីសសា្ថន ហ្ស៊កដង់ តួកមេនីសា្ថន បង់កា្លដេស ឡាវ អាហ្វហា្គនីសា្ថន លីបង់ និងណប៉ាល់ ខណៈប្រទសចំនួន៨ ដែលមិនទទួលបានមេដាយសោះរួមមាន ប៊ូតង់ ម៉ាល់ឌីវ ប្រ៊ុយណេ ទីម័រខាងកើត ប៉ាឡេស្ទីន ស៊ីរី អូម៉ង់ និងយ៉េមែន៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ