ឯកឧត្តមវ៉ាត់ ចំរើន៖ ការសាកល្បងកម្មវិធីបើក-បិទព្រឹត្តិការណ៍កីឡាជាតិនឹងធ្វើនៅសប្ដាហ៍ក្រោយ

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា នៅថ្ងៃសុក្រទី២៨ ខែតុលាសប្ដាហ៍ក្រោយនេះព្រឹត្តិការណ៍កីឡាជាតិលើកទី១ នឹងប្រារព្ធពិធីបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋាមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។

14725240_1165555953515369_2112087249_o

ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានកំណត់ហើយថា នៅអំឡុងសប្ដាហ៍ក្រោយ ពោលគឺមុន ២ ឬ ៣ ថ្ងៃនៃថ្ងៃបើកជាផ្លូវការ គណៈកម្មការរៀបចំនឹងធ្វើការសាកល្បងកម្មវិធីបើក និង បិទ ដើម្បីពិនិត្យមើលថា តើមានអ្វីដែលត្រូវកែលម្អឡើងវិញហើយអ្វីខ្លះដែលនៅខ្វះខាត ពីព្រោះថាព្រឹត្តិការណ៍ធំបែបនេះពុំធ្លាប់មានពីមុនមកនៅកម្ពុជាឡើយដូច្នេះអ្វីៗត្រូវតែតែរៀបចំដោយប្រុងប្រយ័ត្នបំផុត។ ខណៈនេះដែរ ក្រុមការងារតាមផ្នែកនីមួយៗក៏កំពុងតែធ្វើការហ្វឹកហាត់យ៉ាងមមាញឹកទាំងផ្នែកកីឡា និងការសម្តែងទស្សនីយភាពនានា៕

047%e2%80%9020150611005%e2%88%923h8a2172

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ