អីយ៉ា…កែវ សុខផេង បានកាដូចិញ្ចៀនពេជ្រពីបងប្រុសក្រោយទាត់ចូលប្រ៊ុយណេ ១គ្រាប់យប់មិញ!

ភ្នំពេញ៖ ខ្សែប្រយុទ្ធ កែវ សុខផេង របស់ក្រុមជម្រើសជាតិកម្ពុជា បានឱ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា រូបគេទើបតែទទួលបានចិញ្ចៀនពេជ្រមួយវង់តម្លៃជាង ៦ពាន់ដុល្លារពីបងប្រុសរបស់ខ្លួនដែលជាកាដូសម្រាប់ការទាត់បញ្ចូលទីក្រុមជម្រើសជាតិប្រ៊ុយណេកាលពីយប់មិញ។ ជាមួយនឹងក្តីរំភើបកីឡាករវ័យក្មេងដែលមានប្រភពមកពីខេត្តក្រចេះរូបនេះបានថ្លែងអំណរគុណដល់បងប្រុស កែវ សុខង៉ន ចំពោះទឹកចិត្តដ៏គួរឱ្យកោតសរសើរ និងជាការលើកទឹកចិត្តដល់រូបគេនេះ។11229706_1801761420061358_7147448645326581624_o

ជាមួយគ្នានេះ កីឡាករ កែវ សុខង៉ន ក៏បានបង្ហាញទឹកចិត្តទៅកាន់ប្អូនប្រុសនៅលើបណ្តាញសង្គមហ្វេសប៊ុកវិញថា៖ »គ្មានអ្វីឱ្យប្អូនច្រើនទេ Keo Sokpheng មានតែទឹកចិត្តប៉ុណ្ណឹង ព្រោះប៉ានិងម៉ាក់នៅឆ្ងាយ ។ ក្នុងនាមជាបងប្រុស បន្ទាប់ពីរ ប៉ា និងម៉ាក់ ប្អូនត្រូវខំបន្ថែមទៀតដើម្បីអ្នកគាំទ្រនិងប្រជាជនកម្ពុជាយើង ។ ថែរក្សាសុខភាពផងប្អូនប្រុស»

14725754_1208641105874915_4734985496342923665_n

គួររំលឹកថា បងប្រុសរបស់ខ្សែប្រយុទ្ធលេខ ១០ រូបនេះ ក៏ជាកីឡាករបាល់ទាត់មួយរូបផងដែរ មិនត្រឹមតែប៉ុណ្ណោះ កែវ សុខង៉ន ថែមទាំងធ្លាប់ជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាថែមទៀតផង។ គេនៅចាំបានថា កែវ សុខង៉ន ធ្លាប់លេងឱ្យក្លឹបភ្នំពេញក្រោនពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ ដោយបានរួមជាមួយមិត្តរួមក្រុមដើម្បីឱ្យក្លឹបធំមួយនេះបានឈ្នះពានលីគកំពូលចំនួន ៣លើក រួមជាមួយពានសម្តេចតេជោហ៊ុន សែន ២លើក (២០០៨ និង ២០០៩)  មុននឹងផ្លាស់ទៅលេងឱ្យក្លឹប Samut Sakhon (ថៃ) នាឆ្នាំ២០១១ -២០១២ ថែមទាំងជាប់ជាកីឡាករលេងល្អប្រចាំរដូវកាលនៅលីគលំដាប់ទី៣ នៅប្រទេសថៃផងដែរ ។

14-sokngon

បន្ទាប់មក កីឡាកររូបនេះបានចូលរួមជាមួយក្លឹបបឹងកេតនៅឆ្នាំ២០១២ ដោយបានជួយឱ្យក្លឹបនេះបានលើកពានលីគកំពូលជាលើកដំបូងក្នុងឆ្នាំនោះ ខណៈដែល កែវ សុខង៉ន ក៏បានជាប់ឈ្មោះជាកីឡាករល្អប្រចាំរដូវកាល២០១២ ថែមទៀត មុននឹងសម្រេចិត្តវិលមករួមរស់ជាមួយក្លឹបភ្នំពេញក្រោនសារជាថ្មីនៅអំឡុងឆ្នាំ២០១៥ ដោយបាននាំយកប្អូនប្រុស កែវ សុខផេង មកជាមួយផងដែរ៕

14572283_991183627693758_3004761762550272510_n

 

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ