កម្ពុជា មានក្តីសង្ឃឹម ៩០ ភាគរយអាចឆ្លងផុតវគ្គជម្រុះ AFF Suzuki Cup 2016 ឆ្នាំនេះ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជ័យជម្នះ ២ប្រកួតជាប់ៗគ្នារួចមក ក្រុមអ្នកគាំទ្របានមើលឃើញថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកំពុងមានក្តីសង្ឃឹម ៩០ ភាគរយក្នុងការឆ្លងផុតវគ្គជម្រុះពាន AFF Suzuki Cup 2016 ឆ្នាំនេះ។ ជោគជ័យលើក្រុមជម្រើសជាតិឡាវ និងប្រ៊ុយណេកន្លងមក បានធ្វើឱ្យក្រុមកម្ពុជាកំពុងឈរលើកំពូលតារាងដោយមាន ៦ ពិន្ទុនៅក្នុងដៃ និងមានគ្រាប់បាល់ចំណេញ ៤គ្រាប់ផងដែរ។

cambodia-national-fooball-team

ដូច្នេះក្នុងករណីដែលក្រុមជម្រើសជាតិកម្ពុជាអាចដណ្តើមបានជ័យជម្នះ ឬបានត្រឹមស្មើក្នុងការប្រកួតជាមួយក្រុមទីម័រខាងកើតនាថ្ងៃទី២១ ខែតុលា ខាងមុខបាន នោះក្រុមគោព្រៃកម្ពុជានឹងទទួលបានសិទ្ធិឡើងទៅវគ្គចែកពូលចុងក្រោយដោយស្វ័យប្រវត្តិ។ យ៉ាងណាក៏ដោយ ក្រុមកម្ពុជាមិនអាចភ្លាត់ ឬធ្វេសប្រហែសក្នុងការប្រកួតចុងក្រោយនេះបានឡើយ ព្រោះថាប្រសិនបើក្រុមទីម័រអាចឈ្នះក្រុមកម្ពុជាចាប់ពី ៣គ្រាប់ឡើងទៅ ស្របពេលដែលក្រុមឡាវអាចយកឈ្នះប្រ៊ុយណេចាប់ពី ៣ គ្រាប់ឡើងទៅដែរនោះ ឬករណីមួយទៀតក្រុមប្រ៊ុយណេបែរជាអាចបំបាក់ឡាវក្រុមឡាវចាប់ពីក្រុម ៥ គ្រាប់ឡើងទៅ វានឹងបង្កបញ្ហាដល់ក្រុមម្ចាស់ផ្ទះជាមិនខាន ពោលកម្ពុជានឹងបាត់បង់កៅអីក្នុងវគ្គបន្ទាប់តែម្តង ហេតុនេះកម្ពុជាត្រូវតែរក្សាលទ្ធផលឈ្នះ ឬយ៉ាងហោចណាស់បានត្រឹមស្មើ ក្នុងការប្រកួតចុងក្រោយដ៏សំខាន់នេះ។

2016 AFF Suzuki Cup Qualification Round Cambodia vs Brunei Darussalam 18 October 2016

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិទីម័រធ្លាប់បានជួបគ្នាម្តងរួចមកហើយក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅ ដោយកាលណោះក្រុមកម្ពុជាបានយកឈ្នះក្នុងលទ្ធផល ២-០ ក៏ប៉ុន្តែសម្រាប់គ្រូបង្វឹក Lee Tae Hoon ក្រុមទីម័រនឹងត្រៀមខ្លួនបានល្អ បើទោះបីនេះជាការប្រកួតបង្គ្រប់កិច្ចសម្រាប់ពួកគេក៏ដោយ។ ទន្ទឹមនឹងនេះ បណ្តាអ្នកគាំទ្រកម្ពុជាបានសម្តែងនូវចំណាប់អារម្មណ៍ ក៏ដូចជាទទូចចង់ឃើញក្រុមកម្ពុជាបានឈានឡើងទៅវគ្គចែកពូលចុងក្រោយជាបន្តទៀត ខណៈដែលកម្ពុជាមិនដែលបានឆ្លងផុតវគ្គជម្រុះឡើយនៅក្នុងរយៈពេល ៣លើកចុងក្រោយនេះ (ឆ្នាំ២០១០, ២០១២, ២០១៤) ។ អ្វីដែលគួរឱ្យកត់សម្គាល់ដែរនោះគឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសរួចហើយថា សម្តេចនឹងផ្ដល់ប្រាក់រង្វាន់ចំនួន ៥ម៉ឺនដុល្លារដល់ក្រុមគោព្រៃកម្ពុជាប្រសិនបើពួកគេអាចយកឈ្នះក្រុមប្រ៊ុយណេ និងក្រុុមទីម័រខាងកើតនោះ៕

14716086_1806050849632415_3262072641292483748_n

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ