Bundesliga: លទ្ធផលការប្រកួតសប្តាហ៍ទី ៧

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេស អាល្លឺម៉ង់ Germany Bundesliga សប្តាហ៍ទី ៧ នេះក្លឹបការពារដំណែងជើងឯក Bayern Munich បានត្រឹមស្មើគ្នាជាមួយក្លឹប Frankfurt ក្នុងលទ្ធផល ២-២។

ចំណែកឯការប្រកួតរវាងក្លឹប Werder Bremen ដែលត្រូវបើកកីឡដ្ឋានរបស់ខ្លួនក្នុងសប្តាហ៍នេះដើម្បីទទួលក្រុមភ្ញៀវ Leverkusen ដែលជាការប្រកួតធំប្រចាំសប្តាហ៍នេះ លទ្ធផលចុងក្រោយក្រុមម្ចាស់ផ្ទះយកឈ្នះក្នុងលទ្ធផល ២-១។

រីឯក្លឹប Monchengladbach ស្មើគ្នាជាមួយក្លឹប Hamburg ក្នុងលទ្ធផល ០-០ ស្របពេលដែលក្លឹប Wolfsburg ទទួលក្រោមថ្វីដៃរបស់ក្លឹប RB Leipzig ក្នុងលទ្ធផល ១-០។ រីឯក្លឹប Dortmun ក៏បានត្រឹមស្មើគ្នាជាមួយក្លឹប Hertha Berlin ក្នុងលទ្ធផល ១-១ ផងដែរ។

ក្រោយការប្រកួតសប្តាហ៍ទី ៧ បានបញ្ចប់យើងឃើញថាក្លឹបការពារដំណែងជើងឯក Bayern Munich បន្តឈនៅកំពូលតារាងពិន្ទុសរុបដោយមាន ១៧ ពិន្ទុ ខណៈក្លឹប FC Koln ឈនៅលេខ ២ មាន ១៥ ពិន្ទុ និងក្លឹប RB Leipzig ឈលេខ ៣ មាន ១៥ ពិន្ទុដូចគ្នា។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុក្រោយការប្រកួតសប្តាហ៍ទី ៧ ទាំងមូល៕

week-7

screen-shot-2016-10-18-at-7-28-16-pm

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ