EPL: Liverpool នឹង Manchester United បានត្រឹមស្មើគ្នាក្នុងការប្រកួតយប់មិញ

ក្លឹបហងក្រហម Liverpool និងក្លឹបបិសាចក្រហម Manchester United បានត្រឹមស្មើគ្នាក្នុងការប្រកួតធំកាលពីយប់មិញនេះនៅកីឡដ្ឋាន Anfield។

ក្រុមរបស់លោក Jurgen Klopp ក្លឹប Liverpool អាចនឹងស្មើពិន្ទុជាមួយក្លឹបដែលកំពុងឈនៅកំពូលតារាង  Manchester City ជាមួយនឹងជ័យជម្នះ ៥ ប្រកួតជាប់គ្នានៅ Premier League ប៉ុន្តែបានត្រឹមស្មើគ្នាជាមួយក្រុមរបស់លោក Jose Mourinho ដែលបង្ហាញទម្រង់លេងក្នុងតំបន់ការពារ និងមានវិន័យល្អ។

ក្លឹប Manchester United មិនបានផ្តល់ឱកាសឲ្យក្រុមម្ចាស់ផ្ទះបង្កើតឱកាសបាននោះទេ ខណៈការប្រើប្រាស់តំបន់ប្រយុទ្ធមានកំណត់ធ្វើឲ្យក្លឹបបិសាចក្រហមបង្ហាញទម្រង់លរងថ្មី។

តែទោះជាយ៉ាងណាកីឡាករដេលបង្ហាញទម្រង់ល្អក្នុងការប្រកួតនេះគឺអ្នកចាំទី David de Gea ដែលសង្រ្គោះបាល់ ២ យ៉ាងល្អឥតខ្ចោះដោយជួយឲ្យក្លឹប Manchester United បាន ១ ពិន្ទុនៅកីឡដ្ឋាន Anfield៕

14714840_10154135935512746_952689787494667089_o

14642198_10154135935662746_8463357872380162114_n

14608749_10154135935647746_4786754976361869253_o

14707942_10154136128137746_547379230024293899_o

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ