ក្រុមកីឡាករសីដក់ខ្មែរយើងទើបតែយកឈ្នះក្រុមស្រីលង្កា ២ សិតទល់នឹង ០ លើទឹកដីថៃមុុននេះ!

ថៃ៖ ក្រុមកីឡាករសីដក់កម្ពុជា ទើបតែបានទទួលជ័យជម្នះក្នុងលទ្ធផល ២ សិត ទល់នឹង ០ លើក្រុមកីឡាករស្រីលង្កា នៅក្នុងព្រឹត្តិការណ៍ The 31st King’s Cup Sepaktakraw World Championship ដែលកំពុងតែប្រព្រឹត្តទៅលើទឹកដីនៃព្រះរាជាណាចក្រថៃ។ នេះគឺជាជោគជ័យទី២សម្រាប់ក្រុមសីដក់កម្ពុជា នៃការប្រកួតថ្ងៃដំបូង ដោយកាលពីព្រឹកមិញនេះ ក្រុមកីឡាការិនីសីដក់ ក៏បានទទួលជ័យជម្នះក្នុងលទ្ធផល ២ សិត ទល់នឹង ០ ដែរលើក្រុមកីឡាការិនីប៉ាគីស្ថាន។14695438_1840858879479740_3820866295333668631_n

សូមបញ្ជាក់ថា ក្រុមកីឡាករ កីឡាការិនីសីដក់កម្ពុជា បានចាកចេញពីមាតុភូមិឆ្ពោះទៅកាន់ព្រះរាជាណាចក្រថៃកាលពីរាត្រីថ្ងៃទី១៥ ខែតុលា កន្លងទៅតាមរថយន្តក្រុងដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតសីដក់ដ៏ធំដែលមានការចូលរួមពីប្រទេសចំនួន ៣៤ នៅជុំវិញពិភពលោក។ កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះដោយក្រុមតំណាងប្រទេសនីមួយៗត្រូវចូលរួមប្រកួតប្រជែងលើវិញ្ញាសាជាច្រើនស្របទៅតាមការរៀបចំរបស់សហព័ន្ធសីប៉ាក់តាក្រពិភពលោក (ISTAF) ៕14671161_1840858886146406_6516765950897946873_n

អត្ថបទ៖ មករា
ប្រភព៖ Sepaktakraw Khmer សីដក់នឹងសីឈិនឡុុងខែ្មរ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ