សហព័ន្ធប្រដាល់ត្រៀមមន្ត្រីរបស់ខ្លួនជាង ៦០នាក់សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី១

ភ្នំពេញ៖ គិតត្រឹមថ្ងៃនេះនៅសល់តែ ៨ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ នឹងចាប់ផ្ដើមហើយ ពោលគឺថ្ងៃទី២៥ ខែតុលាខាងមុខនេះ ខណៈដែលសហព័ន្ធប្រដាល់កម្ពុជាក៏បានប្រកាសថា ត្រៀមខ្លួនបានរួចរាល់ហើយដែរដោយនឹងបញ្ជូនក្រុមន្ត្រីអាជ្ញាកណ្តាល និងមន្ត្រីដាក់ពិន្ទុប្រមាណ៦០នាក់សម្រាប់ការប្រកួតដ៍ធំមួយនេះ។

photo_2016-09-03_05-17-35 [800x600]

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់បានមានប្រសាសន៍ថា៖ «សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី១នេះ សហព័ន្ធបានជ្រើសរើសកីឡាករ កីឡាការិនី សរុប ១៦១នាក់ មកពី ១២រាជធានី-ខេត្ត និងក្រសួងចំនួន២ ដោយបែងចែងជា ២ប្រភេទកីឡា ក្នុងនោះប្រដាល់សកល មានកីឡាករ កីឡាការិនីចំនួន ៨៤នាក់ ស្មើនឹង ៨ប្រភេទទម្ងន់ ចាប់ពីទម្ងន់ ៤៨គីឡូក្រាម ដល់ ៧១គីឡូក្រាម ប្រើប្រាស់មន្ត្រីអាជ្ញាកណ្តាល និងមន្ត្រីដាក់ពិន្ទុ ស្នងការប្រកួតមន្ត្រីវិនិច្ឆ័យសរុប ៣០នាក់ នៅសង្វៀនស្តាត់ចាស់ និងប្រដាល់ក្បាច់គុនបុរាណខ្មែរ មានកីឡាករ ៧៦នាក់ ចែកចេញជា ៨ប្រភេទទម្ងន់ គឺ ៤៨គីឡូក្រាមដល់ ៨០គីឡូក្រាម ប្រើប្រាស់មន្ត្រីអាជ្ញាកណ្តាល និងមន្ត្រីដាក់ពិន្ទុ ស្នងការប្រកួតមន្ត្រីវិនិច្ឆ័យសរុប ៣០នាក់ ។»

photo_2016-09-03_05-19-26 [800x600]

ពាក់ព័ន្ធនឹងអំពើខិលខូចរបស់មន្ត្រីសហព័ន្ធប្រដាល់ ពិសេសមន្ត្រីអាជ្ញាកណ្តាល និងមន្ត្រីចៅក្រមរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ដែលតែងតែធ្លាយរឿងអាស្រូវជាញឹកញយក្នុងសកម្មភាពកាត់សេចក្តីរបស់ពួកគេ ដែលខ្លះទៀត ហាក់មានទំនោរទៅរកម្ចាស់សង្វៀនច្រើនជាងសហព័ន្ធដើម្បីការពារការបាត់បង់ផលប្រយោជន៍ប្រចាំសប្តាហ៍របស់ពួកគេនោះក៏បានរងការព្រមានពីប្រធានសហព័ន្ធដែរ៕

រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ