EPL: ហង្សក្រហម Liverpool ឬបិសាចក្រហម Manchester United រកបាន ៣ ពិន្ទុយប់នេះ?

ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ នៅយប់នេះមានការប្រកួតដ៏ធំមួយដែលជាការជួបគ្នារវាងក្លឹបហង្សក្រហម Liverpool នឹងត្រូវបើកកីឡដ្ឋាន Anfield របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវ ក្លឹបបិសាចក្រហម Manchester United នៅវេលាម៉ោង ០២:០០ រំលងអធ្រាត្រថ្ងៃទី ១៨ តុលា ២០១៦ នេះ។

កីឡាករ Dejan Lovren និងកីឡាករ Nathaniel Clyne អាចនឹងចាប់ផ្តើមឲ្យក្លឹប Liverpool បន្ទាប់ពីជាពីជំងឺ ស្របពេលដែលលោក Jurgen Klopp មិនព្រមដកកីឡាករ Adam Lallana (ក្រលៀន) និងកីឡាករ Georginio Wijnaldum (hamstring) ចេញពីបញ្ជីកីឡាករក្នុងការប្រកួតយប់នេះ។

សម្រាប់ក្លឹបបិសាចក្រហម Manchester United កីឡាករទាំងអស់បានត្រលប់មកពីបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិដោយគ្មានបញ្ហាហើយកីឡាករ Luke Shaw និងកីឡាករ Henrikh Mkhitaryan ក៏ជាពីរបួសផងដែរ។

17-10-2016

ស្ថិតិ

ក្លឹប Manchester United នឹងក្លឹប Liverpool ធ្លាប់ជួបគ្នាចំនួន ៤៨ ប្រកួតដែលក្នុងនោះក្លឹប Manchester United ឈ្នះ ២៧ ប្រកួត ក្លឹប Liverpool ឈ្នះ ១៣ ប្រកួត នឹង ស្មើគ្នា ៨ ប្រកួត។

screen-shot-2016-10-17-at-1-46-13-pm

ចំណែកឯការជួបគ្នា ៥ ប្រកួតចុងក្រោយរវាងក្លឹបទាំងពីរគឹក្លឹប Manchester United ឈ្នះ ៤ ប្រកួត ក្លឹប Liverpool ឈ្នះ ១ ប្រកួត។

screen-shot-2016-10-17-at-1-46-31-pm

ចំណែក ៥ ប្រកួតចុងក្រោយរបស់ក្លឹបទាំងពីរមានដូចជា ក្លឹប Manchester United ឈ្នះ ២ ចាញ់ ២ និងស្មើ ១ ខណៈក្លឹប Liverpool ឈ្នះ ៤ និង ស្មើ ១។

screen-shot-2016-10-17-at-1-46-43-pm

ប្រសិនជាយើងមើលពីស្ថិតិរបស់ក្រុមទាំងពីរនៅក្នុងរដូវកាលនេះក្រោយការប្រកួត ៨ ប្រកួតវិញ យើងឃើញថា ក្លឹបបិសាចក្រហម Manchester United បច្ចុប្បន្នកំពុងតែលេខ ៧ ខណៈដែលក្លឹប Liverpool ឈនៅលេខ ៤ ។

screen-shot-2016-10-17-at-1-46-58-pm

-អ្នកចាត់ការទូទៅ

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Manchester United បានប្រាប់ថា៖ “ខ្ញុំតែងតែចូលចិត្តលេងនៅកីឡដ្ឋាន Anfield។ ខ្ញុំឈ្នះការប្រកួតធំ និងចាញ់ការប្រកួតធំនៅទីនោះ។ ខ្ញុំពេញចិត្តនឹងបរិយាកាសព្រមទាំងការប្រកួតនៅទីនោះ។”

jose-mourinho

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្លឹបហង្សក្រហម Liverpool បានប្រាប់ថា៖ “សម្រាប់ខ្ញុំការប្រកួតគឺធម្មតា យើងនឹងព្យាយាមបង្កើនឱកាសក្នុងការប្រកួតនេះឲ្យច្រើនដើម្បីរកគ្រាប់បាល់ និងជ័យជម្នះ។”

klopp

អត្ថបទ៖ រិទ្ធី

រូបភាព៖ Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ