English Open: កីឡាករ Liang Wenbo ឈ្នះជើងឯក Ranking Title ជាលើកដំបូងក្នុងអាជីព

កីឡាករ Liang Wenbo ឈ្នះជើងឯក Ranking Title ជាលើកដំបូងក្នុងអាជីពបន្ទាប់ពីបានយកឈ្នះលើកីឡាករ Judd Trump ក្នុងលទ្ធផល ៩-៦ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ English Open នៅទីក្រុង Manchester។

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ កីឡាករ Liang ធ្វើការនាំមុខរហូតដល់ទៅ ៥-២ មុន តែកីឡាករ Trump វាយបកវិញមក ៧-៦ កីឡាករទាំងពីរបង្ហាញទម្រង់លេងយ៉ាងល្អដោយស្ទើរតែគ្មានកំហុសក្នុងការប្រកួត តែកីឡាករសញ្ជាតិ ចិន ជាអ្នកមានសំណាងជាងក្នុងការប្រកួតនេះ។

កីឡាករ Trump បានបង្ហាញទម្រង់លេងយ៉ាងល្អបន្ទាប់ពីបានយកឈ្នះលើកីឡាករ Ronnie O’Sullivan ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ European Masters កាលពីសប្តាហ៍មុនមក។

គួរបញ្ជាក់ផងដែរថា កីឡាករ Liang ក្លាយជាកីឡាករអាស៊ីទី ៤ ដែលឈ្នះជើងឯកក្នុងការប្រកួតកម្មវិធី ranking event បន្ទាប់ពីកីឡាករ Ding Junhui ប្រទេសចិន, កីឡាករ Marco Fu ប្រទេស ហុងកុង និងកីឡាករ James Wattana ប្រទេសថៃ៕

screen-shot-2016-10-17-at-1-27-55-pm

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ