កីឡាករ Andy Murray ឈ្នះជើងឯក Shanghai Masters 2016

កីឡាករចក្រភពអង់គ្លេស Andy Murray បានយកឈ្នះលើកីឡាករ Roberto Bautista ដើម្បីឈ្នះជើងឯក Shanghai Masters ព្រមទាំងកាត់បន្ថយគន្លាតពិន្ទុជាមួយកីឡាករ Novak Djokovic ក្នុងតារាង world rankings។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានយកឈ្នះក្នុងលទ្ធផល 7-6 (7-1) 6-1 ទៅលើកីឡាករសញ្ជាតិ អេស្ប៉ាញ លំដាប់លេខ ១៩ ពិភពលោក។

កីឡាករ Bautista Agut បានយកឈ្នះលើ Djokovic ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានទទួលបរាជ័យក្រោមថ្វីដៃរបស់កីឡាករ Murray ដែលឈ្នះជើងឯកទី ៦ ក្នុងឆ្នាំនេះ។

កីឡាករ Murrayវ័យ ២៩ ឆ្នាំបច្ចុប្បន្នកំពុងតែតាមពីក្រោយកីឡាករលំដាប់លេខ ១ ពិភពលោក ៩១៥ ពិន្ទុ ដែលបង្កើនក្តីសង្ឃឹមក្នុងការទទួលចំណាត់ថ្នាក់លេខ ១ ពិភពលោកក្នុងឆ្នាំនេះ។

នេះជាលើកទី ៣ ដែលកីឡាកររូបនេះឈ្នះជើងឯក Shanghai Masters ដែលបានផ្តល់កីឡាកររូបនេះ ១,០០០ ពិន្ទុ ranking points។

screen-shot-2016-10-17-at-10-03-09-am

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ