ក្រុមកីឡាការិនីសីដក់កម្ពុជា ផ្តួលក្រុមប៉ាគីស្ថាន នៅក្នុងការប្រកួតពាន Thai King Cup នៅព្រឹកនេះ

ថៃ៖ ក្រុមកីឡាការិនីសីដក់កម្ពុជា បានទទួលជ័យជម្នះក្នុងលទ្ធផល ២ សិត ទល់នឹង ០ លើក្រុមកីឡាការិនីប៉ាគីស្ថាន ដែលជាការប្រកួតដំបូងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ The 31st King’s Cup Sepaktakraw World Championship ដែលទើបតែបានចាប់ផ្តើមនៅព្រឹកនេះនៅលើទឹកដីនៃព្រះរាជាណាចក្រថៃ។

14611135_1840767162822245_3502381331944576536_n

សូមបញ្ជាក់ថា ក្រុមកីឡាករ កីឡាការិនីសីដក់កម្ពុជា បានចាកចេញពីមាតុភូមិឆ្ពោះទៅកាន់ព្រះរាជាណាចក្រថៃកាលពីរាត្រីថ្ងៃទី១៥ ខែតុលា កន្លងទៅតាមរថយន្តក្រុងដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតសីដក់ដ៏ធំដែលមានការចូលរួមពីប្រទេសចំនួន ៣៤ នៅជុំវិញពិភពលោក។ កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះដោយក្រុមតំណាងប្រទេសនីមួយៗត្រូវចូលរួមប្រកួតប្រជែងលើវិញ្ញាសាជាច្រើនស្របទៅតាមការរៀបចំរបស់សហព័ន្ធសីប៉ាក់តាក្រពិភពលោក (ISTAF) ៕14731271_1840767186155576_5192111378685419616_n

អត្ថបទ៖ មករា
ប្រភព៖ Sepaktakraw Khmer សីដក់នឹងសីឈិនឡុុង ខែ្មរ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ