មឿន សុខហ៊ុច ជួបបរាជ័យ ខណៈឡុង សុភី បន្តឈ្នះជាថ្មីទៀត

ភ្នំពេញ៖ អ្នកប្រដាល់មឿន សុខហ៊ុច ដែលជាម្ចាស់ខ្សែក្រវាត់ Max Muay Thai នោះ បានរងបរាជ័យដោយពិន្ទុទាំងសោកស្តាយក្នុងជំនួបជាមួយអ្នកប្រដាល់ថៃ Joamphop Sor Virakvan នៅក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់គោជល់នៅលើសង្វៀន CNC កាលពីយប់ថ្ងៃទី១៥ ខែតុលាកន្លងទៅ។

14686151_1163004080437223_56149890_n

រីឯកីឡាករឯ ធី តុងហ៊ី មកពីក្លិបសាលវ័ន្ដកីឡាវិញបានចាញ់មួយប្រកួតទៀតហើយគឺចាញ់អ្នកប្រដាល់ថៃ Neng Trakan Kor Kamunwat ដោយពិន្ទុ ។ដូច្នេះ២ ប្រកួតរបស់ធី តុងហ៊ី បានចាញ់ទាំង ២ ប្រកួតតែម្តង ខណៈដែលអ្នកប្រដាល់ថៃ Neng Trakan Kor Kamunwat ឈ្នះ ១ ប្រកួត និងចាញ់ ១ ប្រកួតនោះ ។

14699745_1163004090437222_833314942_n

ចំណែកឯ ព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍ឯណោះវិញ អ្នកប្រដាល់កម្ពុជា ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ និង ម៉ន ចាន់តារ៉ា បានខ្ទាតចេញពីការប្រកួតហើយ។ ចំពោះការប្រជែងដណ្ដើមខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៩គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍នាល្ងាចថ្ងៃទី១៦ ខែតុលាម្សិលមិញនេះ អ្នកប្រដាល់ឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡាបានឡើងមកឈរនៅតំណែងកំពូលបន្ទាប់ពីផ្ដួលអ្នកប្រដាល់ថៃឈ្មោះ Thai Oulek នៅទឹកទី៣ រួចមក ។ ចំណែកផាន់ គ្រាន់ មកពីក្លិបគុជសារកីឡា បានស្ថិតនៅបាតតារាងបន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ថៃ Super Chhai ដោយពិន្ទុនោះ៕

14627724_1163004103770554_903108985_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ