ស្ប៉េស្យាល់អូឡាំពិកកម្ពុជាបើកការប្រកួតបាល់ទីលានតូចអនុតំបន់មេគង្គលើកទី ៦

ភ្នំពេញ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី១៦ ខែតុលា នេះបានបើកការប្រកួតបាល់ទាត់លើទីលានតូចដើម្បីរកក្រុមខ្លាំងទៅចូលរួមប្រកួតបាល់ទាត់អនុតំបន់មេគង្គលើកទី៦ ឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ដល់ទី២៩ ខែវិច្ឆិកាដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង ។

14686023_1162232023847762_1631070314_n

ព្រឹត្តិការណ៍ប្រកួតរកក្រុមខ្លាំងនេះមានក្រុមបាល់ទាត់ចំនួន ៥ក្រុមចូលរួមគឺក្រុម ខេត្តតាកែវ មានចំនួន១០នាក់ក្រុមខេត្តស្វាយរៀង ចំនួន១០នាក់ ក្រុម Indochina Starfish Foundation ចំនួន១០នាក់ ក្រុមបណ្ដាញអាណាព្យាបាល ចំនួន១០នាក់ និងក្រុមអង្គការភាពញញឹមនៃកុមារ ចំនួន១០នាក់ សរុបចំនួន៥០នាក់។ ឯកឧត្តម កែវ បូរេន្រ្ទ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីនិសម្បទាន បានចូលរួមក្នុងឱកាសបើកនេះ លោកមានប្រសាសន៍ថា គណៈកម្មាធិការជាតិស៉្បេស្យាល់អូឡាំពិក ជាអង្គការមិនរកប្រាក់កម្រៃ មានការទទួលខុសត្រូវក្នុងការអភិវឌ្ឍចលនា កីឡាជនបញ្ញាខ្សោយ ទាំងក្មេង ទាំងចាស់ នៅទូទាំងប្រទេសកម្ពុជាដោយផ្ដោតសំខាន់ទៅលើការហ្វឹកហាត់ និងការប្រកួតជារៀងរាល់ឆ្នាំ បានផ្ដល់ឱកាសដល់ពួកគេបានចូលរួមការប្រកួតកីឡានានា ដើម្បីអោយកាយសម្បទារឹងមាំ និងបញ្ញាស្មារតីរីកចម្រើនផងដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ