Manchester City បានត្រឹមស្មើក្រោយស៊ុតបាល់ពិន័យ ១១ មែ៉ត្រ ២ គ្រាប់មិនចូល

អ្នកចាំទី Maarten Stekelenburg របស់ក្លឹប Everton សង្រ្គោះបាល់ពិន័យ ១១ ម៉ែត្រ ២ គ្រាប់ធ្វើឲ្យក្លឹប Manchester City ទទួលបានតែមួយពិន្ទុក្នុងការប្រកួតនាកីឡដ្ឋាន Etihad Stadium កាលពីយប់មិញនេះ។

នៅក្នុងករប្រកួតដ៏តានតឹងនេះផងដែរ ក្រុមម្ចាស់ផ្ទះទទួលបានបាល់ពិន័យ ១១ ម៉ែត្រក្នុងតង់ទី ១ តែកីឡាករឆ្នើម Kevin de Bruyne ធ្វើមិនបានសម្រេចនោះទេ ដោយអ្នកចាំទី សញ្ជាតិ ហូឡង់របស់ក្លឹប Everton សង្រ្គោះបាន។ ចូលដល់តង់ទី ២ កីឡាករឆ្នើមមួយរូបទៀត Sergio Aguero ក៏ធ្វើមិនបានសម្រេចក្នុងការស៊ុតបាល់ពិន័យ ១១ ម៉ែត្រដូចគ្នា។

ក្រុមទាំងពីរសុទ្ធតែព្យាយាមរកគ្រាប់បាល់ដូចគ្នាតែក្លឹប Everton នោះទេជាអ្នករកបានគ្រាប់បាល់នាំមុខមុនគេដោយកីឡាករខ្សែប្រយុទ្ធឆ្នើម Lukaku  នៅនាទីទី⁣⁣៦៤⁣⁣⁣ មុននឹងកីឡាករ Nolito តែតបាល់បញ្ជូលទីរកបានគ្រាប់បាល់តាមស្មើឲ្យក្រុមម្ចាស់ផ្ទះបានសម្រេច។ ចប់ការប្រកួតក្រុមទាំងពីរចែកគ្នាមួយពិន្ទុក្នុងការប្រកួតសប្តាហ៍នេះ៕

screen-shot-2016-10-16-at-10-22-19-am

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ