មិត្តហ្វូនខេមបូឌានលីក២០១៥ត្រូវសម្រាករហូតដល់ថ្ងៃទី១២ ខែកញ្ញា

ការប្រកួត បាល់ទាត់លីកកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ នឹងត្រូវសម្រាករហូតដល់ថ្ងៃទី១២ ខែកញ្ញា ទើបដំណើរការវិញដោយសារតែកីឡាករមួយចំនួនត្រូវជាប់ភារកិច្ចក្នុងក្រុម U-19 សម្រាប់ព្រឹត្តិការណ៍ AFF U-19 Championship នៅប្រទេសឡាវ ក៏ដូចជាត្រូវចូលរួមក្នុងបេសកកម្មរបស់ក្រុមជម្រើសជាតិសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨ ផងដែរ។ ជាមួយគ្នានេះដែរ ក្រុមភ្នំពេញក្រោនកំពុងឈរនៅលើកំពូលតារាងដោយមាន៣៦ពិន្ទុខណៈដែលក្រុមបឹងកេតដែលនៅសល់មួយប្រកួតទៀតនៅក្នុងដៃស្ថិតនៅចំណាត់ថ្នាក់លេខ២ ដោយមាន៣៥ពិន្ទុ។ ចំណែកឯក្រុមខេមបូឌានថាយហ្គឺរ និងណាហ្គាវើល កំពុងឈរនៅតំបន់ Top 4 ជាបណ្តោះអាសន្នដោយមាន២៤ពិន្ទុស្មើៗគ្នា។ ដោយឡែកក្រុមដែលកំពុងតែស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់រួមមាន ក្រុមអាស៊ីអឺរ៉ុប (១១ពិន្ទុ) ស៊ីម៉ាក់យូណាយធីត ក្រុមវេស្ទើនភ្នំពេញ (១០ពិន្ទុ) និងគិរីវង់សុខសែនជ័យ (៥ពិន្ទុ)។

Untitled ប្រភព៖ http://www.weltfussballarchiv.com/
6

អត្ថបទ និង រូបភាព៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ