លោក Lee ប្រាក់មូលហេតុ ចាន់ វឌ្ឍនាកា មិនបានជាប់ជម្រើសដំបូង!

ភ្នំពេញ៖ «មនុសជាច្រើនសុទ្ធតែចង់ដឹងថា តើហេតុអ្វី ចាន់ វឌ្ឍនាកា មិនអាចលេងជម្រើសដំបូងបាន? ប៉ុន្ដែពេលនេះខ្ញុំអាចនិយាយបានថា លក្ខខណ្ឌកម្លាំងរបស់គេ មិនទាន់គ្រប់គ្រាន់ មិនទាន់ល្អ ប៉ុន្ដែកម្រិតសមត្ថភាព និងបច្ចេកទេសរបស់ វឌ្ឍនាកា គឺអាចលេងពេញ ៩០នាទីបាន» ។ នេះគឺជាសម្ដីលោក Lee Tea Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទ ក្រោយយកឈ្នះក្រុមជម្រើសជាតិឡាវ ២-១ ក្នុងជំនួបបើកឆាកវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 យប់នេះ ។
fb_img_1476577639871

លោក Lee បានបញ្ជាក់ថា លោកជឿជាក់លើសមត្ថភាព បច្ចេកទេស និងកលល្បិចរបស់ ចាន់ វឌ្ឍនាកា ហើយពេលលោកមើលឃើញថា មិត្តរួមក្រុម ពិសេសកីឡាករនៃខ្សែប្រយុទ្ធបាត់បង់ឱកាសស្វែងរកគ្រាប់បាល់ គឺលោកតែងផ្លាស់ប្ដូរ វឌ្ឍនាកា ចូលរួម ដើម្បីបង្កើតការគ្រោះថ្នាក់ដល់គូប្រកួត ជាក់ស្ដែងដូចជាជំនួបជាមួយក្រុមជម្រើសជាតិឡាវជាដើម ។ ប៉ុន្ដែលោកថា នៅពេលខ្សែប្រយុទ្ធមកពីក្លឹបបឹងកេតអង្គរ បំប៉នកម្លាំងខ្លួនបានល្អពេញលេញ លោកនឹងផ្លាស់ប្ដូរជម្រើស ១១នាក់ដំបូង តែក៏មិនប្រាកដ វឌ្ឍនាកា ជាប់ដែរ ព្រោះជាយុទ្ធសាស្ដ្ររបស់លោក ៕

14642358_1801494743421359_2904481156064401912_n

fb_img_1476577605130

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ