AFF Suzuki Cup: កម្ពុជា ឈ្នះ ឡាវ ២-១ មុនទទួលប្រ៊ុយណេនៅថ្ងៃទី១៨ នេះ

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាបានបំបាក់ក្រុមជម្រើសជាតិឡាវដោយជោគជ័យក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ក្រោមសម្រែកហ៊ោកញ្ជ្រៀវពីសំណាក់ទស្សនិកជាច្រើនមុឺននាក់នៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។14641903_1801495553421278_2110412599517933436_n

នៅក្នុងការប្រកួតនេះក្រុមម្ចាស់ផ្ទះកម្ពុជាបាននាំមុខក្រុមភ្ញៀវមុននៅនាទីទី៤៣ តាមរយៈគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករប្រាក់ មុនីឧត្តម ប៉ុន្តែនៅដើមតង់ទី២ កីឡាករឡាវ Moukda Souukavath បានតាមវាយបកបានមួយគ្រាប់វិញ មុននឹងខ្សែបម្រើឈិន ឈឿន អូសបាល់ និងទាត់បញ្ចូលទីនៅនាទី៨១ ជាហេតុនាំឱ្យក្រុមកម្ពុជាទទួលបានជ័យជម្នះក្នុងលទ្ធផល ២-១ តែម្តង៕

ខាងក្រោមនេះជាសម្មភាពសំខាន់ៗ (Video Highlight) រវាងការប្រកួតរបស់ក្រុមទាំងពីរ៖

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ