អត្តពលិក ៥១នាក់នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិនៅមណ្ឌលហែលទឹកកំពង់ចាម

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិលើកទី១ ឆ្នាំ២០១៦ (National Games) ដែលមាន១៥ប្រភេទកីឡាហើយក្នុងចំណោមកីឡាទាំងនោះក៏មានប្រភេទកីឡាហែលទឹកមួយដែរដោយនឹងមានកីឡាករ-កីឡាការិនីមកពី ៣ រាជធានី-ខេត្ត  និងក្រសួងមហាផ្ទៃប៉ុណ្ណោះចូលរួម។ រាជធានី-ខេត្តដែលបញ្ជូនកីឡាករ កីឡាការិនីហែលទឹកមកចូលរួមប្រកួតនោះមានរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកោះកុង និងក្រសួងមហាផ្ទៃ ដែលមានកីឡាករ-កីឡាការិនីចំនួន ៥១នាក់ ក្នុងនោះកីឡាការិនី២១នាក់។

14686439_1161139300623701_1741202161_n

ដោយឡែកវិញ្ញាសាវិញត្រូវចែកចេញជា ១៨ វិញ្ញាសា ដោយវិញ្ញាសាបុរស ១០វិញ្ញាសា និងនារីមាន ៨វិញ្ញាសា គឺវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្រ វិញ្ញាសាហែលចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលចម្ងាយ២០០ម៉ែត្រ វិញ្ញាសាហែលបណ្ដាក់ចម្ងាយ១០០ម៉ែត្រ ៤ ដងវិញ្ញាសាហែលសេរី វិញ្ញាសាហែលកង្កែប វិញ្ញាសាហែលមេអំបៅ វិញ្ញាសាហែលផ្ងារ   និងវិញ្ញាសាហែលរបៀបឯកត្តជន ចំពោះវិញ្ញាសាទាំងនេះបុរសនារីដូចគ្នា។

14686688_1161139277290370_2119703204_n

លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថាសម្រាប់ការប្រកួតកីឡាថ្នាក់ជាតិលើកទី១ (National Games) ដែលមានរយៈពេល១០ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំពោះការប្រកួតហែលទឹកចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៦ មណ្ឌលហែលទឹកតេជោសែន នៅខេត្តកំពង់ចាម៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ