វគ្គសាមគ្គីអូឡាំពិកនៅខេត្តឧត្តរមានជ័យបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃទី១៤ នេះ

ភ្នំពេញ៖ វគ្គសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡាសម្រាប់ថ្នាក់ដឹកនាំកីឡា និងគ្រូបង្វឹកនៅខេត្តឧត្តរមានជ័យដែលមានរយៈពេល៤ថ្ងៃដោយបានចាប់ផ្តើមពីថ្ងៃទី១០ មកនោះបានបញ្ចប់ដោយជោគជ័យហើយនៅថ្ងៃទី១៤ ខែតុលានេះ ។ វគ្គសិក្សានេះមានសិក្ខាកាមចូលរួម ២៥រូបក្នុងនោះមួយរូបជានារី។ រីឯលទ្ធផលនៃការសិក្សាវិញនោះ មានសិក្ខាកាម ៣នាក់បានទទួលនិទ្ទេសល្អណាស់ស្មើ១២ភាគរយ ១៦នាក់បាននិទ្ទេសល្អបង្គួរ ស្មើនឹង៦៤ភាគរយ និង ៦នាក់បាននិទ្ទេសមធ្យមស្មើនឹង២៤ភាគរយ ។

14705818_1115901805163846_6144588450219601085_n

ចំណែកវាគ្មិនសំខាន់ៗ ៣រូបជាអ្នកឧទ្ទេសនាមសម្រាប់វគ្គនេះរួមមានលោកវេជ្ជបណ្ឌិតស្ដើង ជា ប្រធានអនុគណៈកម្មការវេជ្ជសាស្ត្រអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឧទ្ទេសនាមពីការត្រួតពិនិត្យដូពីងការបញ្ជាក់ភេទ ការសង្គ្រោះ បឋម និង វេជ្ជសាស្ត្រកីឡា, លោកកែវ សារ៉េត នាយកសាលាបាល់ទាត់បាទីឧទ្ទេសនាមពីគោលការណ៍លេងដោយយុត្តិធម៌ ការកំណត់ និស្ស័យរបស់កីឡា ការអភិវឌ្ឍន៍គ្រូបង្វឹក ការអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ និង ការដោះស្រាយបញ្ហា និងលោកបឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាឧទ្ទេសនាមពីរបៀបធ្វើការងារជាមួយអ្នកស្ម័គ្រចិត្ត ការទំនាក់ទំនង ការរៀបចំព្រឹត្តិការណ៍កីឡា ស្ត្រី និង កីឡា ការរៀបចំអង្គប្រជុំ ។ គួរបញ្ជាក់ថាសម្រាប់មេដឹកនាំកីឡា និងគ្រូបង្វឹកត្រូវការជាចាំបាច់នូវចំណេះដឹងពីរដ្ឋបាលកីឡា វេជ្ជសាស្រ្ត និងបញ្ហាជាច្រើនទៀតដែលពាក់ព័ន្ធជាមួយកីឡា៕

14695474_1115902068497153_5047714528701761444_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ