AFC U-19 Championship: ក្រុម U-19 ថៃ រងបរាជ័យក្នុងជំនួបជាមួយកូរ៉េខាងត្បូុង ៣-១ យប់មិញ

បារ៉ែន៖ ក្រុមយុវជន U-19 ជម្រើសជាតិថៃ បានរងបរាជ័យនៅក្នុងការប្រកួតដំបូងរបស់ខ្លួនក្រោមថ្វីជើងរបស់ក្រុម U-19 ជម្រើសជាតិកូរ៉េខាងត្បូងនៅក្នុងព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ AFC U-19 Championship Bahrain 2016 ដែលជាពានរង្វាន់ធំមួយនៅទ្វីបអាសុីសម្រាប់ក្របខណ្ឌអាយុក្រោម ១៩ ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ 20161013-1_653

បរាជ័យ ៣-១ នេះបានក្លាយជាសម្ពាធមួយថែមទៀតសម្រាប់គ្រូបង្វឹក Anurak Sikerd ដែលទើបតែបានបាត់បង់តំណែងជើងឯកក្នុងការប្រកួតពានរង្វាន់តំបន់អាស៊ាន AFF U-19 Championship 2016 នាពេលថ្មីៗកន្លងទៅបន្ទាប់ពីត្រូវក្រុមអូស្ត្រាលីលត់ ៥-១ រួចមកនោះ។ គ្រូបង្វឹករូបនេះបានលើកឡើងដោយក្តីសរសើរចំពោះក្រុមកូរ៉េខាងត្បូង និងបានទទួលស្គាល់ថាក្រុមរបស់លោកមានភាពខ្វះចន្លោះនៅតំបន់ការពារជាហេតុនាំឱ្យគូប្រកួតអាចទាត់បញ្ចូលទីបានរហូតដល់ ២ គ្រាប់នាំមុខមុនយ៉ាងងាយស្រួលនោះ។

20161013-1_5999

សម្រាប់លោក An Ik-Soo ដែលគ្រូបង្វឹកក្រុមកូរ៉េខាងត្បូងវិញបានថ្លែងថា ក្រុមទាំងពីរធ្វើបានយ៉ាងល្អ ហើយលោកមានក្តីសង្ឃឹមថាក្រុមយុវជនទាំងនេះនឹងទទួលបានបទពិសោធន៍បន្ថែមទៀតពីការប្រកួតនេះ ព្រោះវាជាអ្វីដែលកីឡាករវ័យក្មេងត្រូវរៀនសូត្រដើម្បីក្លាយជាកីឡាករអាជីពដ៏ខ្លាំងនាពេលអនាគត៕

20161013-1_8046

អត្ថបទ៖ មករា
ប្រភព៖ AFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ