លោក ប្រាក់​ សុវណ្ណារ៉ា៖ តើបងប្អូនក្មួយៗទាំងអស់គ្នាចង់ហាត់បាល់ដែរឬទេ?

ភ្នំពេញ៖ តើបងប្អូនក្មួយៗទាំងអស់គ្នាចង់ហាត់បាល់ដែរឬទេ? នេះគឺជាសំណួររបស់លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរដែលបានចោទសួរទៅកាន់អ្នកស្នេហា និងចូលចិត្តវិស័យបាល់ទាត់គ្រប់រូប ស្របពេលគ្រូបង្វឹកកាន់សញ្ញាបត្រកម្រិត Pro License មុនគេនៅកម្ពុជានេះគ្រោងនឹងបង្កើតវីដេអូបង្ហាញពីបច្ចេកទេសលេងបាល់ទាត់ខ្លីៗ សម្រាប់អ្នកមានចំណាប់អារម្មណ៍ហ្វឹកហាត់ខ្លួនឯងយកទៅប្រើប្រាស់ ។

12654524_1565855300405086_1542530323826290336_n

គ្រូបង្វឹកទើបដឹកនាំក្រុមបឹងកេតអង្គរលើកពានលីគកំពូលកម្ពុជាឆ្នាំ២០១៦ ជាប្រវត្តិសាស្ដ្រនេះបានប្រកាសលើប្រព័ន្ធទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថ្ងៃនេះថា៖ «បងប្អូនក្មួយៗទាំងអស់គ្នានឹងជួបជាមួយខ្ញុំក្នុងការបង្ហាត់បាល់ខ្លីៗតាមរយៈវីដេអូឃ្លីបអំពីបច្ចេកទេសនៃការទាត់បាល់ងាយៗ ក្នុងការហ្វឹកហាត់ដោយខ្លួនឯងក្នុងពេលឆាប់ៗនាពេលដ៏ខ្លីខាងមុខនេះ» ។

prak-sovannara

លោកបន្ដថា៖ «គោលបំណងរបស់ខ្ញុំបាទគឺចង់ចូលរួមជួយអភិវឌ្ឍវិស័យបាល់ទាត់នៅក្នុងប្រទេសយើងឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតស្របពេលវិស័យកីឡាមួយនេះកំពុងមានប្រជាប្រិយភាពខ្លាំងនាពេលពេលបច្ចុប្បន្ននេះ ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា និងអាចជួយប្អូនៗនៅតាមបណ្តាខេត្តមួយចំនួនអាចសិក្សាហ្វឹកហាត់បាល់ទាត់ជាមួយខ្ញុំបានផងដែរ ។ ចាប់ផ្តើមទាំងអស់គ្នាដើម្បីឆ្នាំ២០២៣» ។

14344313_518352891695575_5443286880926597583_n

ខាងលើនេះ គឺជាខ្លឹមសារ និងជាគោលបំណងរបស់លោក ប្រាក់ សុវណ្ណារ៉ាជុំវិញការគ្រោងបង្កើតវីដេអូបង្ហាញបច្ចេកទេសលេងបាល់ទាត់ខ្លីៗ សម្រាប់អ្នកគ្មានពេលវេលាហ្វឹកហាត់គ្រប់គ្រាន់យកទៅហ្វឹកហាត់ខ្លួនឯងពិសេសគឺសម្រាប់អ្នកនិយមលេងកីឡាតាមបណ្ដាលខេត្តតែម្ដង ដើម្បីមានលទ្ធភាពយល់ដឹងកាន់តែច្រើនពីបាល់ទាត់ និងឈានទៅសម្រេចក្ដីស្រមៃរបស់ពួកគេផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ