កម្ពុជាទទួលបានការស្នើសុំពីសហព័ន្ធកីឡាហែលទឹកអាស៊ី ឱ្យធ្វើម្ចាស់ផ្ទះការប្រកួតដ៏ធំនៅឆ្នាំក្រោយ

ភ្នំពេញ៖ ប្រទេសកម្ពុជាបានទទួលនូវទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់សហព័ន្ធកីឡាហែលទឹកអាសុី បន្ទាប់ពីស្ថាប័នកីឡាដ៏ធំមួយនេះបានស្នើឱ្យកម្ពុជាបំពេញតួនាទីជាម្ចាស់ផ្ទះនៃការប្រកួតព្រឹត្តិការណ៍ប្រកួតហែលទឹកសុីអេច ឆ្នាំ២០១៧ ដែលជាកម្មវិធីប្រកួតហែលទឹកដ៏ធំមួយនៅក្នុងតំបន់អាសុី។ នេះបើតាមការបញ្ជាក់របស់លោក លោក ហែម ចាន់លី អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដែលទើបតែបានវិលត្រលប់ពីការចូលរួមពិធីសន្និបាតបូកសរុបលទ្ធផល និងបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងថ្មីរបស់សហព័ន្ធកីឡាហែលទឹកអាសុីសម្រាប់ការដឹកនាំក្នុងរយៈពេល៤ឆ្នាំបន្តទៀត គឺឆ្នាំ២០១៧ ទៅ២០២១ នៅទីក្រុងដូហា ប្រទេសកាតាកាលពីពេលថ្មីកន្លងទៅនេះ។

img_1388-800x600

លោកបានបន្ថែមថា នៅក្នុងការស្នើឱ្យកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះ គឺមានការយល់ព្រមពីបណ្ដាប្រទេសជាសមាជិករបស់សហព័ន្ធកីឡាអាស៊ីជាច្រើន ប៉ុន្តែកម្ពុជានៅមិនទាន់សម្រេចចិត្តទទួលរៀបចំនៅឡើយទេ ដោយសារតែសហព័ន្ធកីឡាហែលទឹកស្ម័គ្រចិត្តកម្ពុជា មិនទាន់មានអ្នកឯកទេសគ្រប់គ្រាន់ក្នុងការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិនៅឡើយ។

img_0466-800x600

ជាមួួយគ្នានេះដែរ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកលោក ហែម គីរី បានឱ្យដឹងថា៖ «នេះជារឿងពិតមែនហើយដែលគ្រប់ប្រទេសដែលបានចូលរួមក្នុងពិធីសន្និបាតបានស្នើឲ្យកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់សីុអេចឆ្នាំ២០១៧ និងសន្យាជួយគ្រប់ពេលវេលាជាពិសេសសហព័ន្ធជាមិត្តភាពនៃប្រទេសថៃ និងប្រទេស ម៉ាឡេស៊ីតែម្តង ហើយនេះក៏ជាឳកាសសម្រាប់កម្ពុជាដើម្បីត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ការប្រកួត SEA GAMES 2023 នោះ។» លោកបានបន្ថែមទៀតថា សហព័ន្ធខ្មែរកីឡាហែលទឹកតែកំពុងពង្រឹង និងចាប់ផ្តើមទំនាក់ទំនងជាមួយសហព័ន្ធ ហែលទឹកអន្តរជាតិដទៃឲ្យបានច្រើន ដើម្បីស្វែងរកជំនួយជាដៃគូក្នុងការពង្រឹងសមត្ថភាពគ្រូបង្វឹក កីឡាករ-កីឡាការិនី និងមន្ត្រីសហព័ន្ធខ្មែរកីឡាហែលទឹកតឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ