ព្រឹត្តិការណ៍ Asia Cross Country Rally 2015 បញ្ចប់ដោយជោគជ័យ

ការប្រកួតក្នុងព្រឹត្តិការណ៍ Asia Cross Country Rally 2015 ដែលជាខួបលើកទី២០ សម្រាប់ឆ្នាំ២០១៥ ដែលកម្ពុជាបានបញ្ជូនរថយន្តចូលរួមប្រណាំង ១គ្រឿង អមដោយរថយន្តជំនួយការ ២គ្រឿង និងម៉ូតូប្រណាំង ២គ្រឿង ដែលបានចាប់ផ្តើមពីទីក្រុងបុរាណឈៀងម៉ៃ ប្រទេសថៃ កាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥កន្លងទៅ។ ក្នុងការបញ្ចប់ការប្រកួតដែលមានចំងាយផ្លូវប្រមាណ ២៥០០ គីឡូម៉ែត្រ ដោយប្រើរយៈពេល៦ថ្ងៃ ក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២២ ក្នុងចំណោម៣០សម្រាប់រថយន្ត និងលេខ១០ ក្នុងចំណោម៤២ សម្រាប់ម៉ូតូ ព្រមទាំងពានរង្វាន់ SPECIAL AWARD សម្រាប់ជាការលើកទឹកចិត្ត និងអរគុណក្នុងការចូលរួមរបស់កម្ពុជា ហើយនឹងសង្ឃឹមថាកម្ពុជានឹងចូលរួមការប្រកួតលើកក្រោយទៀតផង។

11885367_498585686969558_1859408766259843946_n

11898835_498585690302891_3541789457756935009_n

“មេដាយ និងពាននេះគឺបានមកពីការសហការគ្នាយ៉ាងល្អរបស់ក្រុមការងារ ដែលមានលក្ខណៈគ្រប់គ្រាន់ដូចជាគ្រឿងបន្លាស់ ភាពរហ័សរហួន ប្រកបដោយបច្ចេកទេសត្រឹមត្រូវក្នុងការប្រកួត នេះជាមោទកភាពរបស់ប្រទេសកម្ពុជា ដែលបានឆ្លងកាត់ការប្រកួតជាមួយអន្តរជាតិទាំង១១ប្រទសក្នុងព្រឹត្តិការណ៍ ASIA CROSS COUNTRY RALLY 2015″។ នេះជាការបញ្ជាក់របស់ភ្នាក់ងារ KARA ដែលជាអ្នករៀបចំបញ្ជូនកីឡាករ ព្រមទាំងរថយន្ត និងម៉ូតូទៅចូលរួមការប្រកួតនេះ តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន។

11900012_498585693636224_9183029032670686764_n

11141251_498883470273113_2500700187912576847_n

ប្រភព/រូបភាព៖ KARA

មតិយោបល់

Sponsor

អត្ថបទថ្មីៗ