Shanghai Masters៖ កីឡាករ Andy Murray យកឈ្នះលើកីឡាករ Lucas Pouille ដើម្បីឈានចូលវគ្គ Quarter-finals 

កីឡាករចក្រភពអង់គ្លេស Andy Murray បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួតដោយបានយកឈ្នះលើកីឡាករ Lucas Pouille ដើម្បីឡើងទៅវគ្គ Quarter-finals ក្នុងការប្រកួត Shanghai Masters។

កីឡាករលំដាប់លេខ ២ ពិភពលោក បានយកឈ្នះក្នុងលទ្ធផល 6-1 6-3 ដោយប្រើប្រាស់រយៈពេល ១ ម៉ោង ១៧ នាទី ដើម្បីឡើងទៅជួបកីឡាករ Gael Monfils របស់ប្រទេស បារាំង ឬ កីឡាករ David Goffin។

ក្រោយទទួលបានជ័យជម្នះកីឡាករលំដាប់លេខ ២ ពិភពលោករូបនេះបាននិយាយថា៖ “ខ្ញុំឈ្នះពិន្ទុបានច្រើននៅក្នុងករប្រកួតថ្ងៃនេះទើបជួយឲ្យខ្ញុំឈ្នះការប្រកួតទាំងមូល៕”

screen-shot-2016-10-13-at-9-21-38-pm

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ